ភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌដង្កោព្រមានថា អាជ្ញាធរនឹងចាត់វិធានការរុះរើសំណង់របស់ប្រជាពលរដ្ឋដែលសាងសង់សំណង់ផ្ទះល្វែង និងតូបខុសច្បាប់ចូលចំណី ស្ទឹងព្រែកត្នោត ក្នុងសង្កាត់ក្រាំងពង្រ ប្រសិនបើពួកគេ មិនអនុវត្ដតាមការណែនាំរបស់រដ្ឋបាលសាលាខណ្ឌ ដែលបានជូនដំណឹងឲ្យរុះរើនាពេល កន្លងមក។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ការសាងសង់របស់ លោក-លោកស្រី នៅទីតាំងខាងលើពុំមានលិខិតអនុញ្ញាតសាងសង់នោះទេ ព្រោះបានសាងសង់ចូលចំណីស្ទឹងព្រែកត្នោត។ ដូច្នេះតម្រូវឲ្យ បញ្ឈប់សកម្មភាពសាងសង់ជាបន្ទាន់ និងត្រូវរុះរើចេញជាបន្ទាន់។ ករណីមិនអនុវត្ដតាមការណែ នាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរុះរើសំណង់ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់ បង់អ្វីឡើយ។ ក្នុងករណីរឹងរូស នឹងត្រូវសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី»៕

SONY DSC