លោកស្រី ជុង ធីម៉ាយ (Truong Thi Mai) សមាជិកការិយាល័យលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដវៀតណាម បានស្នើសុំបានស្នើសុំសម្តេចប្រធានរដ្ឋសភាកម្ពុជា ជួយបន្តនិងគាំទ្រចំពោះវិនិយោគិនដែលកំពុងបោះទុនវិនិយោគនិងប្រកបរបរទទួលទាន និងអនិកជនវៀតណាមដែលកំពុងរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា។
ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនូបពិភាក្សារវាង លោកស្រី ជុង ធីម៉ាយ ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែតុលា នេះ នៅវិមានរដ្ឋសភា។
ជាការឆ្លើយតប សម្តេច ហេង សំរិន បានបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលថ្មីនេះ កម្ពុជា-វៀតណាមបានបន្តសហការគ្នាដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀតដើម្បីលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ៕