ប៉ោយប៉ែត ៖ ដោយសារឆ្នាំ ២០១៨ តម្លៃដំឡូងមីស្រស់ឡើងថ្លៃ ពលរដ្ឋបានសម្រុកនាំគ្នាដក លក់បើទោះជាផលដំណាំមិនទាន់គ្រប់ខែក៍ដោយ។ ដំឡូងមីស្រស់រាប់សិបតោន និងជាច្រើនរថ យន្ត គេ ឃើញឈ្មួញដឹកចូលលក់នៅស្តង់ទិញដំឡូងមួយកន្លែង ក្នុងស្រុកម៉ាឡៃខេត្តបន្ទាយ មា ជ័យ។
ឈ្មួញកណ្តាលម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា គាត់ដើរប្រមូលទិញដំឡូងមីស្រស់ ពីគេនៅ ក្នុងស្រុកព្រះនេត្តព្រះ ក្នុង១គីឡូក្រាម តម្លៃ២០១រៀល ហើយថា ឆ្នាំនេះ ខុសពីបណ្តាឆ្នាំមុនៗ គឺ អ្នកស្រុកមិនពិបាកកាប់ចិញ្ច្រាំហាលលក់ចេញដំឡូងមីស្ងួតទេព្រោះតែដំឡូងមីស្រស់លក់បានថ្លៃ។
ចំណែកឈ្មួញខ្លះអះអាងថា ដើរប្រមូលទិញដំឡូងមីស្រស់ពីខេត្តសៀមរាប និងខ្លះថាប្រមូល ទិញក្នុងខេត្តបន្ទាយមានជ័យ ដូចជាក្នុងស្រុកអូរជ្រៅ/ ស្វាយចេក និងថ្មពួក។
បើទោះជាការដឹកជញ្ជូនទៅរកទីផ្សារមានចម្ងាយឆ្ងាយ ប៉ុន្តែអ្នកស្រុកសប្បាយចិត្តដោយលើក ឡើង ថាឆ្នាំនេះដំឡូងមីស្រស់ លក់ចេញបានថ្លៃ១គីឡូក្រាម ២;៣៥បាត គិតជាប្រាក់ខ្មែរជិត ៣០០រៀល ពិសេសពួកគាត់មិនពិបាកកាប់ហាលព្រួយបារម្មណ៍ពីទឹកភ្លៀងទៀតផង។ លោក សោម យ៉ិន ប្រធានក្រុមហ៑ុនទទួលទិញដំឡូងមី ក្នុងស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទថា ឆ្នាំនេះ ដំឡូងមីស្រស់ បានថ្លៃជាងឆ្នាំមុនៗដោយលោកលើកឡើងថា ឆ្នាំមុន ក្នុងខែនេះ(តុលា)តម្លៃ១គីឡូក្រាម ១ ;២ ឬ ១;៥០បាត ប្រាក់ថៃ តែប៉ុណ្ណោះ។ ដោយឡែកឆ្នាំនេះខែនេះ លោកថា ក្រុមហ៑ុនលោកទទួលទិញ ពីពលរដ្ឋ១គីឡូក្រាម ២;៣៥បាតប្រាក់ថៃ។
ប្រធានក្រុមហ៊ុនខាងលើបន្តថា ជាធម្មតាក្រុមហ៊ុន លោកទទួលទិញ១ថ្ងៃតែ២០០ទៅ៣០០តោនតែប៉ុណ្ណោះប៉ុន្តែដោយសារពលរដ្ឋសម្រុកដឹកចូលទៅលក់ច្រើនខ្លះក៍អាចដេករងចាំដែរ។ លោកបន្តថា ជាការពិតដំឡូងមីអ្នកព្រំដែនក្នុងស្រុកម៉ឡៃមិនទាន់ដកលក់បានទេព្រោះតែដីក្នុងស្រុកមួយនេះខុសពីដីស្រុកដ៍ទៃគឺដីស្អិតហើយស្ថានភាពផ្លូវដឹកចេញពីតាមចំការក៍លំបាក ហើយដំឡូងមីស្រស់ដែលទទួលទិញបច្ចុប្បន្ន គេដឹកពីខេត្តសៀមរាប និងតាមស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យដូចជាស្រុកព្រះនេត្រព្រះ/អូរជ្រៅ/ស្វាយចេកនិងស្រុកថ្មពួក។
លោកសំណូមពរសុំ៣យ៉ាងទី១ សុំឱ្យដំឡូងស្អាតកុំជាប់ដី ទី២កុំដកទុកយូរពេក និងទិ៣កុំដក ដំឡូង ដែលនៅខ្ចីពេក អាចមិនសូវមានម្សៅ ខាងរោងចក្រដែលទទួលទិញគេមិនយក។ លោកបន្ត ទៀតថាក្នុងស្រុកម៉ាឡៃឆ្នាំនេះពលរដ្ឋដាំដំឡូងមីថយចុះជាងឆ្នាំមុនៗព្រោះនាំគ្នាងាកទៅដាំពោតច្រើនគួរសម្យហើយថាដីដែលដំពោតហើយមិនអាចដាំដំឡីងមីបានទេព្រោះវាហួសពេល៕