កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៥រយៈពេល៣ថ្ងៃ នៅអំឡុងខែមីនា ឆ្នាំ២០១៩។ ពីធីនេះ នឹងមានដាក់បញ្ជូលនូវព្រឹត្តិការណ៍កីឡា ទេសចរណ៍ ដាំដើមឈើ ការតាំងពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ ។ ល។
បុណ្យទន្លេត្រូវបានដាក់បញ្ចូលក្នុងចំណោមព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗទាំងប្រាំរបស់កម្ពុជារួមមាន បុណ្យសមុទ្រ បុណ្យអុំទូក អង្គរសង្គ្រាន្ត និងម៉ារ៉ាតុងអង្គរ ដើម្បីអបអរសាទរយុទ្ធនាការឃោសនាអាស៊ាន ASEAN@50 កាលពីឆ្នាំ២០១៧។
សូមជម្រាបថា សម្រាប់បុណ្យទន្លេលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ មានភ្ញៀវចូលរួមប្រមាណ ១០ម៉ឺននាក់ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម មានប្រមាណ ៥០ម៉ឺននាក់ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង មានអ្នកចូលរួមប្រមាណ១៤ម៉ឺននាក់ ហើយនៅឆ្នាំ២០១៨ រៀបចំឡើងក្នុងខេត្តកណ្ដាល មានភ្ញៀវសរុបប្រមាណ ១.៥លាននាក់៕