ក្រសួងបរិស្ថាន ប្រកាសបញ្ឈប់រាល់កាឈូសឆាយ កាន់កាប់ដីខុសច្បាប់ នៅគីរីរម្យ
ក្រសួងបរិស្ថាន បានប្រកាសបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ដូចជា ការកាប់ទន្ទ្រានកាន់កាប់ ការ ផ្ទេរ និងទិញលក់ដីដោយខុសច្បាប់។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក៏បានអំពាវនាវឱ្យអ្នកដែលបាន និងកំពុងឈូសឆាយ កាន់កាប់ដីដោយខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពទាំងអស់។
ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យរដ្ឋបាលមូលដ្ឋាន ជាពិសេសភូមិ ឃុំ និងស្រុក បញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិត ទិញ-លក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុង ដែន ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យផងដែរ៕