ភ្នំពេញ ៖ រដ្ឋមន្ត្រីកសិកម្មនៃសាធារណរដ្ឋសេរ៉ាឡេអូន លោក Joseph J. Ndanema បានជួបពិភាក្សាជា មួយរដ្ឋមន្ត្រីកសិកម្មកម្ពុជា ឯ.ឧ. វេង សាខុន ស្តីពីកិច្ចព្រមព្រៀងទិញអង្ករពីប្រទេសកម្ពុជា ខណៈ ដែលប្រទេសនេះ កំពុងជួបបញ្ហាផលិតកម្មស្រូវអង្ករ ហើយត្រូវនាំចូលប្រមាណ ៨០ភាគរយ ពី បរទេស សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសទាំងមូល ។
បើតាមហ្វេសប៊ុកផេករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯ.ឧ. វេង សាខុន បានសរសេរកាលពីថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០១៨ ថា កម្ពុជា នៅសល់ស្បៀង ជាង៥,៥លានតោន សម្រាប់នាំចេញទៅ កាន់ទីផ្សារ សេរ៉ាឡេអូន នាពេលខាងមុខ។ ។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានប្រមាណ ៧០ក្រុមហ៊ុន បាននាំអង្ករចេញទៅកាន់ប្រទេស ចំនួន ៦០នៅទូទាំងពិភពលោក ហើយប្រទេសដែលទទួលទិញច្រើនជាងគែ គឺប្រទេសចិន បារាំង ប៉ូឡូញ ម៉ាឡេស៊ី និងបង់ក្លាដេស។ ក្នុងឆ្នាំ២០១៧ នាំរចេញបាន ៦៣,៥ ម៉ឺនតោន កើនឡើង ១៧,៣ភាគរយ ធៀបនឹង ៥៤ម៉ឺនតោននៅឆ្នាំ២០១៦ ខណៈការនាំចេញ ក្នុងឆមាសទី១ ឆ្នាំ ២០១៨ នេះ ថយចុះជិត ៦ភាគរយ៕