សម្ដេច​តេ​ជោ នឹង​ជួប​ជាមួយ​សិស្ស​ជាប់​បាក់​ឌុប​និទ្ទេស A នៅ​ថ្ងៃទី​៨ វិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2018 ក+ ក-

​ភ្នំពេញ ៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​៤០៨​នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ខាង មុខ នា​វិមាន​សន្តិភាព​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​សូមជម្រាបថា សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ៤០៨​នាក់ ចំណែក​និទ្ទេស B ចំនួន ២.២២២​នាក់ និទ្ទេស C ចំនួន ៦.០៤១​នាក់ និទ្ទេស D ចំនួន ១៥.១៨០​នាក់ រីឯ​និទ្ទេស E ចំនួន ៥២.១៨៣​នាក់​។​

​គួររំលឹកថា កាលពី​ឆ្នាំ​២០១៧ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​រង្វាន់​លើកទឹកចិត្ត​សិស្សានុសិស្ស​និទ្ទេស (A)​ទាំងអស់ ក្នុង​ម្នាក់ៗ​ថវិកា ២​លាន​រៀល និង iPad ម្នាក់​មួយគ្រឿង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក​ពី​ប្រទេស​ហូ​ឡង់​មកវិញ​) ចំនួន​១ ជា​អនុស្សាវរីយ៍​ផងដែរ​៕