ខេត្តត្បូងឃ្មុំ ៖ មន្ត្រីតុលាការខេត្តត្បូងឃ្មុំ បានបញ្ជាក់នៅថ្ងៃទី៣០ ខែតុលាថា កាំភ្លើងទាំង ៣៥ ដើមដែលជនសង្ស័យ២នាក់ លួចបង្កប់ក្នុងរថយន្តដឹកទំនិញ ហើយត្រូវបានសមត្ថកិច្ចចម្រុះចុះចាប់បាននៅក្នុងស្រុកមេមត់ កាលពីថ្ងៃទី២៨ តុលានោះ គឺជាកាំភ្លើងជ័រ។
មន្ត្រីដដែលបញ្ជាក់ថា ការរកឃើញនេះ នៅបន្ទាប់ពីមន្ត្រីជំនាញក្រសួងមហាផ្ទៃបានចុះទៅពិនិត្យ ជាក់ស្តែង ប៉ុន្ដែមិនទាន់ដឹងថា តុលាការសម្រេចដោះលែងជនសង្ស័យទាំងពីរនាក់ដែលជាអ្នកដឹក ជញ្ជូន ឬសម្រេចឃុំខ្លួនបណ្ដោះអាសន្នទេ ព្រោះតុលាការកំពុងសាកសួរ»។
សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែតុលា សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចាប់ឃាត់ខ្លួនមនុស្សពីរ នាក់ និងរថយន្តដឹកទំនិញចម្រុះមួយគ្រឿង លួចបង្កប់កាំភ្លើងខ្លីទំនើបចំនួន ៣៥ដើម ដែលជាប្រភេទកាំភ្លើងបាញ់ឲ្យសន្លប់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងបានបញ្ជូនទាំង មនុស្ស និងវត្ថុតាងទៅតុលាការ កាលពីថ្ងៃទ២៩ ខែតុលា កន្លងទៅនេះ៕