ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ៖ «យើងនឹងធ្វើបុណ្យ៣យប់ ៣ថ្ងៃ នៅវិមានឈ្នះ-ឈ្នះ ថ្ងៃទី២៩-៣០-៣១ ខែធ្នូ យើងរួមគ្នាមកឆ្លងឆ្នាំដោយបាញ់កាំជ្រួច ឆ្លងឆ្នាំ២០១៨ ចូល ២០១៩ នៅវិមានឈ្នះ-ឈ្នះ របស់យើង ជាខួបលើកទី២០ នៃថ្ងៃដែលយើងបញ្ចប់សង្គ្រាម តាម រយៈនយោបាយឈ្នះ-ឈ្នះ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ៧ពាន់ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៤ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះ។
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ស្តូបវិមានឈ្នះ ឈ្នះ នេះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើទំហំ ដី ៨ ហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកា បដិភាគរបស់រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការបស់រដ្ឋនោះឡើយ៕