ក្រសួងបង្កើតសាលាបង្រៀនបើកបរ រថយន្តធុនធ្ងន់ និងសណ្តោង
ភ្នំពេញ ៖ មជ្ឈមណ្ឌលបង្រៀនបើកបររថយន្តធុនធ្ងន់ដំបូងគេនៅកម្ពុជា បានបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែតុលា ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៃអ្នកជំនាញបើករថយន្តធុនធ្ងន់នៅកម្ពុជា។
លោករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងគោរពច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជាតិ និងឯកជនប្រមាណ ៣៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ថា ប្រភេទយានយន្តធុនធ្ងន់នៅកម្ពុជា បានចុះបញ្ជីរួចរាល់មានចំនួន ២៣ម៉ឺនគ្រឿង ប៉ុន្តែ អ្នកមានបណ្ណបើកបររថយន្តប្រភេទទាំងនោះ មានប្រមាណតែ ៦០ភាគរយប៉ុណ្ណោះ ៕