ក្នុងខែតុលា គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សចំនួន ១៦៦នាក់
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានកើតឡើងចំនួន ៣០៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦៦នាក់ និងរងរបួសសរុប៤៧៧នាក់។ នេះបើតាមតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខែតុលា បានកើនលើសខែកញ្ញា កន្លងទៅចំនួន ៣៥នាក់ ។ ដោយឡែកមូលហេតុ ដែលបង្ករគ្រោះថ្នាក់ចរសចរណ៍រួមមាន ល្មើសល្បឿន បើកបរក្នុងស្ថានភាពស្រវឹង បើកបរប្រជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់ បើកបរក្នុងស្ថានភាពងងុយដេក និងកត្តាយានយន្ត៕