ឈ្មួញសម្រុកនាំចូលជ្រូកពីថៃ ជំនួសជ្រូកវៀតណាម ដោយសារបញ្ហាតម្លៃ
ភ្នំពេញ ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជាបានបញ្ជាក់ថា ឈ្មួញស្របច្បាប់បានងាកទៅនាំជ្រូកពីថៃចូលមកកម្ពុជាវិញ ដោយសារជ្រូកថៃ ថោកជាងជ្រូកវៀតណាម។ក្នុងជ្រូករស់ថៃ១ គីឡូក្រាមថ្លៃជាង៧.០០០រៀល អាចលក់នៅស្រុកខ្មែរបានជាង៨.០០០រៀល។ បើយកជ្រូកវៀត ណាម មកលក់មិនចំណេញទេពីព្រោះជ្រូករស់នៅវៀតណាមថ្លៃ៩.០០០រៀលក្នុង១គីឡូក្រាម។
លោកបន្ដថា សកម្មភាពជ្រូកថៃសំរុកដឹកមកស្រុកខ្មែរនេះមានតាំងពីខែឧសភាមកម្ល៉េះ។ ជាមធ្យមឈ្មួញនាំចូលជាង១.០០ក្បាលក្នុងមួយថ្ងៃ។ ជាធម្មតាឈ្មួញរកស៊ី កន្លែងណាមានតម្លៃថោក តែង តែ រត់ទៅរកកន្លែងហ្នឹង ដើម្បីស្វែងរកផលចំណេញ៕