ព្រះសីហនុ ៖ អគ្គិភ័យ បានឆាបឆេះនៅកន្លែងលក់សាំងដបមួយកន្លែង កាលពីម៉ោង១១ព្រឹក ថ្ងៃទី៤ វិច្ឆិកា នៅ ខាង មុខ ផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នេះ បណ្តាលឲ្យខូចខាតរថយន្ត ៤គ្រឿង និងម៉ូតូ៣គ្រឿង។
លោក ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើង គឺបណ្ដាលមកពីម្ចាស់ម៉ូតូកង់បីម្នាក់ បានចូលទៅចាក់សាំងនៅទីនោះ ហើយជក់បារី ដែលនាំឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបន្ដឆេះរាលដាលលើរថយន្ដ ដែលចតនៅមុខផ្សារ ជិតកនលែងនោះ និងប៉ុស្ដិ៍ប្រែសណីយ៍ ដែលនៅក្បែរនោះផងដែរ។
រថយន្តដែលត្រូវភ្លើឆេះ រួមមាន រថយន្តម៉ាក Lexus ចំនួន២គ្រឿង ម៉ាក Highlander ១គ្រឿង រថយន្តតូច ១គ្រឿង និងម៉ូតូកង់បី ១គ្រឿង ។ ក្រោយពីមានការអន្តរាគមន៍ពីអាជ្ញាធរខេត្តរួចមក អគ្គីភ័យនោះក៏រលត់ទៅវិញ»៕