ភ្នំពេញ ៖ ព្រលឹងចុងសក់ បុកនោះបុកតាំងពីស្តុបលូប្រាំ មកដល់ច្រមុះជ្រូកស្ទឹងមានជ័យ មុខអាវុធហត្ថក្រុងបង្កអោយមានការភិតភ័យ និងតក់ស្លុតខណះពេលដែលមានរថយន្តមួយគ្រឿង របស់កងដឹកជញ្ជូនរបស់លោក ហាក់ ម៉ៅ ដែលមានអក្សរMបានបុករះបង្កអោយមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់ ធ្ងន់ម្នាក់ និងស្រាល៤នាក់ និងរងការខូចខាតរថយន្ត៦គ្រឿង រ៉ឺម៉ក៤គ្រឿង ម៉ូតូ៣គ្រឿង និងផ្ទះចំនួន៣ល្វែង។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ៥សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។
ប្រភពព័ត័មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿង ពណ៌ត្រអ៊ីពាក់ស្លាកលេខភ្នំពេញ3A7503 បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចស្តុបលូ៥ ខណៈដែលមានរថយន្ត និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿងកំពុងតែឈប់នៅមុខរថយន្តបង្កស្រាប់តែរថយន្តខាងលើបានបើកបុករះជាបន្តរបន្ទាប់ហើយបន្ថែមល្បឿនទៅមុខយ៉ាងលឿនរហូតមកដល់មុខអាវុធហត្ថក្រុងក៏បានបុកចូលផ្ទះប្រជាពលរដ្ឋអស់៣ល្វែងថែមទៀតទើបធ្វើអោយរថយន្តទៅមុខលែងរួច។
ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្ករបំរុងបើកទ្វាររថយន្តចុះរត់ តែត្រូវបានកម្លាំងអាវុធហត្ថឃាត់បានភ្លាមៗប្រគលអោយសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញចរាចរណ៏ក្រុង បានចុះមកវាស់វែង និងជួយសម្រួលចរាចរណ៍នៅ និងកន្លែងកើតហេតុ។
ក្រោយពេលធ្វើការវា់វែងរួចសមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្ករ និងរថយន្តខូចខាតរួម និងរ៉ឺម៉កទាំងអស់ដែលរងការខូចខាតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕