ភ្នំពេញ ៖ សហមេធាវីលោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ថា ការដោះលែង ឬការលើកលែងបទ ចោទប្រកាន់ ដើម្បីលោក កឹម សុខា មានសេរីភាពវិញ គឺជាឆន្ទានុសិទ្ធិរបស់តុលាការមិនស្ថិតក្រោម ល្បែងភ្នាល់គ្នារបស់អ្នកនយោបាយនោះទេ។
សហមេធាវីលោក កឹម សុខា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖ “ការ យកសេរីភាពបុគ្គល ជាពិសេស គឺឯកឧត្តម កឹម សុខា ដែលជាអ្នកនយោបាយ ផ្សារភ្ជាប់ទៅនឹងនយោបាយជាតិ មកភ្នាល់ គឺធ្វើឱ្យជាតិកាន់តែបែកបាក់ធ្ងន់ធ្ងរថែមទៀត។
បន្ទាប់ពីលោក សម រង្ស៊ី ផ្ញើសារបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់ករណីដោះលែង ឬ មិនដោះ លែងលោក កឹម សុខា រួចមក លោក កឹម សុខា បានសរសេរបញ្ជាក់យ៉ាងខ្លីនៅក្នុងហ្វេសប៊ុករបស់ លោកក្នុងន័យថា “គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថា អ្នកកំពុងធ្វើអ្វីមកលើរូបគាត់ និងប្រទេសជាតិ”៕