ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងដោយសង្ឃឹម និងជឿ ជាក់ថា ធនាគារអភិវឌ្ឍអាស៊ី នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឲ្យ មានការរីកចម្រើនបន្ថែមទៀត ជាពិសេសលើវិស័យកសិកម្មទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេល អនាគត។
លោក វេង សាខុន បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយលោកស្រី Sunni ya Durrani-Jamal នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជាដែលទើបតែងតាំង ថ្មី កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។
លោកស្រី Sunniya Durrani-Jamal បានបញ្ជាក់ក្នុងជំនួបនេះថា វិស័យកសិកម្ម គឺជាវិស័យមួយ ដែលធនាគារ អភិវឌ្ឍអាស៊ីផ្តល់អាទិភាពខ្ពស់ ដោយបានដាក់បញ្ចូលក្នុងគោលនយោបាយភាព ជាដៃគូរវាង ប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍអាស៊ីថ្មី សម្រាប់រយៈពេល៥ឆ្នាំ៕