អាកា​រ:​ជំងឺ​អ្នក​ម្នាង អ៊ុក ផល្លា ដែល​សម្រាក​ព្យាបាល​នៅ​ថៃ បាន​ធូរ ស្បើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2015 ក+ ក-

​ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ព្រះបន្ទូល​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ធូរស្បើយ​ខ្លះ​ហើយ បន្ទាប់ពី​វះកាត់​នៅ​មន្ទីរពេទ្យ​បំរុង​រ៉ាត់ នៅ​ប្រទេស​ថៃ រួចមក​។​

កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​ពី​ប្រទេស​ថៃ បន្ទាប់ពី​ព្រះអង្គ​បាន​ទៅ​ប្រទេស​ថៃ មើលថែ​អ្នក​ម្នាង​ផល្លា ខណៈដែល​ព្រះអង្គ និង​អ្នក​ម្នាង ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ខែមេសា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ក្នុង​ខេត្តកំពង់ចាម​។​

សម្តេចក្រុមព្រះ បាន​មាន​ព្រះបន្ទូល ប្រាប់​ក្រុម អ្នកកាសែត នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា​អ្នកមា្ន​ង អ៊ុក ផល្លា មាន​ស្ថានភាព​ជំងឺ​ធូរស្រាល​ជាង​មុន​ហើយ ប៉ុន្តែ​អ្នក​ម្នាង ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់​ចំនួន បី​ដង​។​

សម្តេចក្រុមព្រះ បញ្ជាក់ថា «​លើក​ទី​១​គ្រូពេទ្យ​វះ​ផ្នែក​ក្បាល ទី​២​វះ​ត្រង់​កញ្ចឹងក​ដែល​ត្រូវ​បែក​ឆ្អឹង ហើយ​លើក​ទី​៣​គ្រូ​ពេទ្យវះកាត់​ឆ្អឹងដងកាំបិត​។ ស្ថានភាព​អ្នក​ម្នាង​មាន​ភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​បន្ទាប់​គ្រូពេទ្យ​វះកាត់​ទាន់ពេល យើង​អាច​សនិដ្ឋានបានថា​អ្នក​ម្នាង​រួច​ផុតពី​សេចក្តីស្លាប់​។

​ព្រះអង្គ​ជម្រាប​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​នៅពេលដែល​ព្រះអង្គ និង​អ្នក​ម្នាង​ចុះ​ជួប​សកម្មជន​ហ្វ៊ុនស៊ិនប៉ិច​នៅ​ខេត្តកំពង់ចាម ហើយ​ត្រឡប់មកវិញ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ព្រះអង្គ​អវត្តមាន​អស់​រយៈពេល​ជិត​មួយខែ​មកហើយ តែ​មិនមាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។ ព្រះអង្គ​គិតថា​ស្ថានភាព​ជំងឺ​របស់​អ្នក​ម្នាង អ៊ុក ផល្លា នឹង​វិល​ទៅរក​សភាព​ដូចដើម​វិញ ព្រោះថា​ព្រះ​នាង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ទាន់ពេលវេលា​។ គ្រូពេទ្យ​បាន​ប្រាប់​ព្រះអង្គ​ថា អ្នក​ម្នាង​ដូចជា​មិនមាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​នោះទេ​»​។​

​យ៉ាងណាក្តី​សម្តេចក្រុមព្រះ អះអាងថា​អ្នក​ម្នាង អ៊ុក ផល្លា អាច​និយាយស្តី​បាន ប៉ុន្តែ​មិន​ហ៊ាន​និយាយ​ច្រើន​នោះទេ​នៅពេលនេះ​។ គ្រូពេទ្យ​កំពុងតែ​បង្ហាត់​អ្នក​ម្នាង​ឲ្យ​ធ្វើ​ចលនា សកម្មភាព​រា​ង្គ​កាយ​ផងដែរ ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា​រយៈពេល​មួយខែ​ទៀត ជំងឺ​របស់​អ្នក​ម្នាង អ៊ុក ផល្លា​នឹង​ត្រូវធ្វើ​ការវិវត្ត​ឬ​អាច​នឹង​វិល​មក​មាតុប្រទេស​បាន​។​

សម្តេចក្រុមព្រះ បាន​បញ្ជាក់ថា ការ​សម្រាក​ព្យាបាល​អ្នក​ម្នាង​ផល្លា មានការ​ជួយឧបត្ថម្ភ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ត​ច​ម៉ែ នូវ​ថវិកា​ខ្លះ សម្រាប់​ការចំណាយ​ព្យាបាល​ភរិយា ក្រោយ​របស់​ព្រះអង្គ​នៅ​ប្រទេស​ថៃ​។​

​ទាក់ទិន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សម្តេចក្រុមព្រះ​បាន​ឲ្យ​ដឹងថា ព្រះអង្គ​មិន​គិត​ប ណ្តឹង​ទៅលើ​អ្នកបង្ក​ហេតុ​នោះទេ ប៉ុន្តែ​បញ្ហា​នេះ​មេធាវី​របស់​ព្រះអង្គ​កំពុងធ្វើការ​ហើយ​៕deswqa

 

​សម្តេចក្រុុំព្រះនៅព្រលានយន្តហាោះភ្នំពេញកាលពីថ្ងៃទី22ឧសភា