តុលាការសម្រេចចោទប្រកាន់អ្នកពាក់ព័ន្ធ និងស្ត្រីស៊ីឈ្នួលពពោះជំនួស១៨នាក់
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យចំនួន១៤នាក់ ពីបទលក់ដូរមនុស្សឆ្លងដែន និងបទធ្វើអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះជំនួស និង៤នាក់ទៀត ជាអ្នកសមគំនិត។
លោក លី សុផាណា អ្នកនាំពាក្យក្យសាលាដំបូងរាជធានី សំណុំរឿងជនត្រូវចោទចំនួន១៨នាក់ (ក្នុងនោះមាន៣នាក់បានរត់គេចខ្លួនបាត់) នឹងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា ការចាប់ខ្លួនជនទាំង១៥នាក់ នេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីតាំងពីរផ្សេងគ្នា គឺនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕