ភ្នំពេញ៖កាលពីថ្ងៃព្រហស្បតិ៍ក្រុមដោះ មីនក្រោមទឹករបស់កម្ពុជាបានស្រង់យកគ្រាប់បែកដ៏ធំមួយគ្រាប់ ធ្វើនៅអាម៉េរិកពីក្នុងទឹកទន្លេមេគង្គជាលើកដំបូង ដែលបានសល់ពីសម័យសង្គ្រាម។
កេរតំណែលនៃសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីទសវត្សរ៍១៩៦០ បានធ្វើឲ្យកម្ពុជាជាប្រទេសមួយក្នុងលោកនេះដែលរងគ្រោះខ្លាំងដោយ សារគ្រាប់មីនក្នុងដី និងការទម្លាក់គ្រាប់បែកពីលើ។
ក្រុមអ្នកដោះមីន និងគ្រាប់មិនទាន់ផ្ទុះបានប្រឈមមុខនឹងការងារដ៏ធំធេងក្នុងការ ស្វែងរកកន្លែងមីន និងការពារសុវត្ថិភាពពលរដ្ឋពីគ្រាប់មិនទាន់ផ្ទុះដ៏ច្រើនសន្ធឹក សន្ធាប់។ តាំងពីឆ្នាំ១៩៧៩មក មានមនុស្សជិត២ម៉ឺននាក់បានស្លាប់ ហើយអ្នករបួសគឺ២ដងនៃចំនួនអ្នកស្លាប់។គ្រាប់មិនទាន់ផ្ទុះ ក្នុងទឹកគឺជាបញ្ហាជាក់ស្ដែងសម្រាប់កម្ពុជាដោយសារមានក្រុមអ្នក ដោះមីនតិចតួចណាស់ដែលអាចមុជចូលក្នុងទឹកដើម្បីដោះគ្រាប់។
កាលពីពេល២ឆ្នាំមុនមន្ដ្រីមួយក្រុមពីមជ្ឈមណ្ឌលដោះមីនស៊ីម៉ាក់បាន ចាប់ផ្ដើមការហ្វឹកហ្វឺនបច្ចេកទេសដោះមីនក្នុងទឹកក្រោមការណែនាំ និងជំនួយរបស់អង្គការ Golden West Humanitarian Foundation ដែលជាអង្គការមនុស្សធម៌ជួយផ្នែកដោះមីន។
ម្សិលមិញនេះក្រុម ការងារដោះមីនកម្ពុជាបានអបអរចំពោះជោគជ័យចម្បងមួយរបស់ខ្លួន ក្រោយពីបានជីករកគ្រាប់បែកក្នុងទឹកភក់នៃទន្លេមេគង្គជម្រៅ ៧ម៉ែត្រ។ នេះជាប្រភេទគ្រាប់បែក MK82 ផលិតនៅអាម៉េរិក។
តួលេខរបស់ រដ្ឋាភិបាលកម្ពុជាឲ្យដឹងថា កាលពីឆ្នាំ២០១៤មានមនុស្ស១៥៤នាក់បានស្លាប់ ឬក៏របួសដោយសារគ្រាប់មីនមិនទាន់ផ្ទុះ ហើយឆ្នាំ២០១៣ មាន១១១នាក់៕abc
គ្រាប់បែក MK82 ផលិតនៅសហរដ្ឋអាម៉េរិក