ក្មេងស្រី​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នៅ​ខេត្តស្វាយរៀង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2015 ក+ ក-

​ស្វាយរៀង​៖ ក្មេងស្រី​ម្នាក់​ជា​កូន​ម្ចាស់ ផ្ទះ​បាន​ស្លាប់​ក្នុង​គំនរ​ភ្លើង​គួរ​ឲ្យ​រន្ធត់ និង​សម្ភារៈ​មួយចំនួនធំ​ត្រូវ​ខូចខាត​ទាំងស្រុង​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ​ដែល​ឆេះ​ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង ។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ព្រៃ​រកា ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​អគ្គិភ័យ ឈ្មោះ គឹម ចាន់ថន អាយុ​៧​ឆ្នាំ ជា​កូនស្រី​ម្ចាស់ផ្ទះ​រងគ្រោះ​។ ចំពោះ​សម្ភារៈ​ដែល​បាត់បង់ មាន​រថយន្ត​សាំ​យ៉ុង​២​គ្រឿង ដែល​ចត​នៅក្រោម​ផ្ទះ ម៉ូតូ​២​គ្រឿង ស្រូវ អង្ករ និង​លុយកាក់​មួយចំនួនធំ ត្រូវ​ឆេះ​អស់​។​

​ចំពោះ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ ឆាប់ឆេះ និង​ឆក់​ជីវិត​ក្មេងស្រី និង​សម្ភារៈ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​អះអាងថា គឺ​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ទើប​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ឡើង​។ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​មិនទាន់​សន្និដ្ឋាន​ពី​ទំហំ​នៃ​ការខូចខាត​អស់ ប៉ុន្មាន​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កំណត់ហេតុ​នៅ​ព្រឹក​ថ្ងៃទី

២៣​នេះ៕

badex

vgtfa