ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿងពេលចុះពីលើស្ពានព្រះមុន្នីវង្យចាស់ បានដាច់ហ្វ្រាំងរអិលបុករថយន្តបន្តកន្ទុយគ្នាចំនួន៤គ្រឿង និងបណ្តាលអោយតៃកុងរថយន្តបង្ក និងព្រូរងរបួសឆ្ងន់។
ហេតុការណ៍នេះកើតនៅវេលាម៉ោងជាង ៩ និង ២០នាទី ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនី្នវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ៥តោន មានស្លាកលេខ (កំពង់ចាម ៣A ៤៨១៤)មានដឹកទំនិញបានជិះចុះពីលើស្ពានក្នុងល្បឿនលឿនស្រាប់តែភ្លាមៗនោះបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក(ព្រូស)ស្លាកលេខភ្នំពេញពណ៌ ស ២AR ២៨៣០ បានុកពីក្រោយពេញទំហឹងរួចក៏ទៅបុកជាមួយរម៉កនិងរថយន្តមួយគ្រឿងទៀតម៉ាក(ព្រូស)ដូចគ្នាដែលទើបនិងទិញបណ្តាលអោយរងកាខូចខាតផ្នែកខាងក្រោយនិងខាងមុខហើយក៏ន្តទៅបុកជាមួយនិងរថយន្តបែនដឹកដីមួយគ្រឿងចំពីខាងក្រោយទៅមុខលែងរួចហើយរថយន្តបង្ករនោះរងកាខូចខាតមួយកំណា់ខាងមុខយ៉ាងដំណាំបណ្តាលអោយអ្នកបើកបររថយន្តបង្កនិងព្រូរងរបួសបាក់ជើងជាប់នៅក្នុងរថយន្តហើយភ្លាមៗនិះក៏មានអ្នកដំណើរនាំគ្នាជួយគាស់យកទៅកាន់មន្ទីពេទ្យ។
ប៉ូលីសបានអោយដឹងថាតៃកុងឡានបង្ករនិងព្រូដែលរងរបួសមានឈ្មោះ ស៊ឹម សេង អាយុ២៧ឆ្នាំបាក់ឆ្អឹងជើងឆ្វេងពីរកំណាត់និងរបួសជើងខាងស្តាំ។
ឈ្មោះ ម៉ាប់ ម៉ុក អាយុ១៧ឆ្នាំ របួសត្រង់ភ្នែកខាងឆ្វេង អ្នកទាំងពីរបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាយ័ន ដែលនៅជិតកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរ សូមអោយអជ្ញាធរជួយពិនិត្យ និងយកចិត្តទុក្ខដាក់ទៅលើរថយន្តធុនធំៗ ដែលបានដឹងលើសទំងន់ដែលអាច និងមានកាបង្ករដូចជាគ្រោះថ្នាក់នេះចឹងសំណាងហើយ ដែលមិនបង្ករបួសស្នាមដល់អាយុជីវិតអ្នកដទៃ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចុះវាស់វែងនៅកន្លែងកើតហេតុហើយបានយករថយន្តដែលបង្ករ និងរថយន្ត៣គ្រឿងទៀតទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញរងចាំដោះស្រាយគ្នា នៅពេលក្រោយទៀត៕