ខេត្តត្បូងឃ្មុំ ៖សិស្សសាលារៀនបឋមសិក្សាទន្លេបិទ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានដួលសន្លប់ជាបន្តបន្ទាប់ខ្លះក្អួតចង្អោរផ្ទួនៗគ្នា បន្ទាប់ពីបរិភោគចំណីអាហារដែលលក់នៅក្នុង បរិវេណសាលា បង្កអោយមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយកំពុង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីសិក្សានុសិស្សរងគ្រោះបានឲ្យដឹងថា ពេលព្រឹកក្នុងថ្ងៃកើតហេតុ ពួកគេបាន មកសាលារៀនដូចធម្មតា រហូតដល់ពេលចេញលេងម៉ោង ៩៖១៥នាទីព្រឹក ពួកគេបាននាំគ្នាទៅ ទិញនំចំណីដែលលក់នៅក្នុងសាលាហូបជាធម្មតា។
ប្រភពបានបន្តថា ក្រោយហូបនំចំណីរួច ក៏នាំគ្នាចូលរៀនវិញ រំលងបានប្រហែល ១០នាទី ក្រោយមក ក៏មានអារម្មណ៍ថា ថប់ដង្ហើម តឹងទ្រូង ហើយក៏ក្អួតចង្អោរបន្តបន្ទាប់គ្នា និងមានះអ្នកខ្លះ ដួលរហូតសន្លប់ទៀតផង ។
តាមការបំភ្លឺពីសិស្សរងគ្រោះ បានបញ្ជាក់ថា មុនពេលមានអាការៈក្អួតចង្អោរនេះ គឺពួកគេ បានញ៉ាំបាយ ខ្លះផឹកទឹកសាមូរ៉ាយ ខ្លះញ៉ាំប្រហិត ក្រោយមកក៏មានអាការៈបែបនេះតែម្តង។បន្ទាប់ ពីឃើញសភាពការណ៍បែបនេះ លោកគ្រូ អ្នកគ្រូ បានបញ្ចូនសិស្សានុសិស្សទៅមណ្ឌលសុខភាព ដោយមានសភាពធ្ងន់ធ្ងរ នឹងមានចំនួនសិស្សពុលច្រើនផងនោះ ទើបមណ្ឌលសុខភាព ឃុំទន្លេបិទ ក៏បានរៀបចំឲ្យមន្ត្រី ជំំនាញចុះធ្វើការស្រាវជ្រាវលើបញ្ហានេះជាបន្ទាន់ផងដែរ និងបានអញ្ជើញ អ្នក គ្រូ ដែលបានលក់ចំណីអាហារទាំងអស់ ទៅធ្វើការសាកសួរ នឹងយកវត្ថុតាង មានដូចជា សាមូរ៉ាយ បាយ ប្រហិត នឹងនំចំណីផ្សេងៗទៀត ដើម្បីស្វែងរកមូលហេតុនៃការពុលនេះ ។
តាមរយៈការពុលចំណីអាហារ នៅក្នុងសាលារៀននេះ មាតាបិតា ជាអាណាព្យាបាលសិស្ស បានស្នើរដល់អាជ្ញាធរដែលពាក់ព័ន្ធទាំងអស់ មេត្តាជួយចុះត្រួតពិនិត្យមើលរាល់នំចំណី ដែលលក់ នៅតាមសាលារៀលទាំងអស់ អោយបានត្រឹមត្រូវនឹងច្បាស់លាស់ មុននឹងដាក់លក់អោយសិស្ស ទិញបរិភោគ។រហូតមកទល់ម៉ោង១រសៀល ថ្ងៃដដែល ក្មេងៗ ពុលចំណីអាហារ មិនទាន់ធូរស្បើយ នៅឡើយទេ ប៉ុន្តែមិនមានសិស្សានសិស្ស ឬអ្នកណាម្នាក់រងគ្រោះដល់ស្លាប់នោះឡើយ៕