ខេត្តកំពង់ស្ពឺ ៖ រោងចក្រលាងសម្អាត និងកម្ចាត់មេរោគលើផ្លែឈើស្រស់តម្លៃវិនិយោគប្រមាណ១០លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងចាប់ផ្ដើមដំណើរការនៅខែធ្នូ ខាងមុខនេះ ដែលនឹងផ្ដល់អត្ថប្រយោជន៍ធំដល់កសិករ ពិសេសកសិករដាំស្វាយ។ រោងចក្រដែលវិនិយោគដោយ Hyundai Corporation Group របស់កូរ៉េខាងត្បូង ស្ថិតលើផ្ទៃដីទំហំ ៣ ហិកតា នៅស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ។នេះបើតាមលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម។
ក្រុមហ៊ុន Hyundai Corporation បានចុះកិច្ចព្រមព្រៀង ជាមួយ Mao Legacy Co., Ltd ជាក្រុមហ៊ុនផលិតផ្លែស្វាយក្នុងស្រុក កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ហើយក្រុមហ៊ុនទាំង ២ នេះមានចម្ការស្វាយរួមគ្នាប្រហែល ២.៤០០ ហិកតា នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចកែច្នៃផ្លែឈើ ៥០.០០០ តោនប្រចាំឆ្នាំ រួមមានផ្លែដូង និងផ្លែមង្ឃុតផងដែរ។
គួរជម្រាបថា ក្រុមហ៊ុន Hyundai មានសាខា ៤៤ នៅទូទាំងពិភពលោក និងមានបណ្ដាញដ៏រឹងមាំសម្រាប់ការនាំចេញអាហារដែលមានគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕