ខេត្តកំពង់ឆ្នាំង ៖ អាជីវកម្មបូមខ្សាច់ គ្មានច្បាប់អនុញ្ញាត្តិមួយកន្លែង ដែលធ្លាប់ដាក់បារ៉ាស់ រារាំងក្រុម អ្នកសារព័ត៌មាន មិនអោយចូលថតផ្តិតយកព័ត៌មាន កាលពីពេលកន្លងទៅនោះ នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះ ត្រូវបានអនុញ្ញាត្តិអោយអ្នកសារព័ត៌មានចូលថតផ្តិតយករូបភាពហើយ ដើម្បី បញ្ជាក់ការពិត ថាៈ តើនៅទំនប់កុមារ ស្ថិតនៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច នោះមានអាថ៌កំបាំងអ្វីដែរឬទេ ? ។
លោក ស៊ិន សារ៉ាត់ ដែលតាំងខ្លួនជាតំណាងឲ្យប្រជាពលរដ្ឋនៅទំនប់កុមារ ក្នុងភូមិ ឃុំខាងលើ បាននិយាយឲ្យដឹងថា៖ សហគមន៍លោក នៅមិនទាន់មានច្បាប់ពីក្រសួងមហាផ្ទៃនោះទេ ហើយលោក ក៍មិនមែនជាប្រធានសហគមន៍នោះដែរ គ្រាន់តែជាតំណាងអោយប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ លោក បានបញ្ជាក់ថាៈដោយសារតែកង្វះខាតទឹកជារៀងរាល់ឆ្នាំ ទើបក្នុងនាមលោកជាតំណាងអោយ សហ គមន៍ បានធ្វើកិច្ចព្រមព្រៀងជាមួយលោក រឿន ថាវរិទ្ឋ ដែលជាសប្បុរសបានយល់ព្រមជួយជួសជុល ទំនប់ប្រវែង១.៧០០ម៉ែត្រ ធ្វើទ្វារទឹក ២កន្លែង និងស្តារបឹងអោយជ្រៅដើម្បីតំកល់ទឹកទុកធ្វើស្រែប្រាំង ចំនួន១.៣៣០ហិកតា អោយបានគ្រប់គ្រាន់។
ចំណែកលោក រឿន ថាវរិទ្ធ ជាម្ចាស់ការដ្ឋានកំពុងធ្វើអាជីវកម្មបូមខ្សាច់លក់ នៅក្នុងបឹងទំនប់ កុមារ បានអោយដឹងថា ៖ លោកមិនទាន់មានច្បាប់ធ្វើអាជីវកម្មបូមខ្សាច់នៅឡើយទេ ថ្វីបើលោកដាក់ គ្រឿងចក្របូមខ្សាច់រយៈពេលជាង១ខែទៅហើយក្តី តែពេលនេះ លោកបានសុំច្បាប់ទៅមន្ទីររ៉ែ និង ឋាមពល និងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តរួចហើយ តែមិនទាន់ឃើញច្បាប់នេះធ្លាក់មក ទេ ។ មានន័យថា រយៈពេលជាង១ខែនេះ លោកបានបូមខ្សាច់លក់អត់ទាន់មានច្បាប់ អាជីវកម្មនោះ ឡើយ ប៉ុន្តែមានច្បាប់ជួសជុលទំនប់ និងស្តារបាតអាង ។ ចំពោះរឿងហាមអ្នកកាសែត មិនអោយចូល កាលពីពេលមុន លោកថា មកពីអ្នកកាសែតមិនបានសុំការអនុញ្ញាតពីលោកជាមុន ហើយពេលឃើញ អ្នកកាសែតមកច្រើន អ្នកយាមការពារការដ្ឋានមិនអាចអោយចូលទេ ហើយពេលនោះលោកក៏មិននៅ ដែរ។ លោក រឿន ថាវរិទ្ធ បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ ប្រសិនបើអ្នកកាសែតចង់ចូលយកព័ត៌មាន នៅទីនេះ លោកនឹងអនុញ្ញាតគ្រប់ពេលវេលា ដែលគ្រាន់តែបង្ហាញកាតកាសែត គឺអាចចូលយកព័ត៌ មាន បានហើយ ។
. លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងឋាមពល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្រោយពីក្រុមការ ងារមន្ទីរ និងក្រសួង បានចុះពិនិត្យការដ្ឋានខាងលើនេះរួចមក គឺជាអាជីវកម្មបូមខ្សាច់យកទៅលក់ ហេតុនេះត្រូវតែរត់ច្បាប់ និងត្រូវបង់សួយសារត្រឹមត្រូវតាមកំណត់ច្បាប់ ។
តាមការពិត តាមផ្លូវច្បាប់ គឺមន្ទីរអាចបិទអាជីវកម្មនេះបាន ប៉ុន្តែតាមសំណូមពរប្រជាពលរដ្ឋថាៈ អត់ទឹកធ្វើស្រែទើបមន្ទីរអាចអនុញ្ញាតអោយបូមខ្សាច់បានតែមិនអុនញ្ញាតអោយដឹកខ្សាច់ចេញទៅលក់បាននោះឡើយ លុះត្រាតែក្រុមហ៊ុននេះ រត់ការបានអាជ្ញាបណ្ណ័ត្រឹមត្រូវសិន។ ចំណែកលោក សោម ភិរុណ នាយខណ្ឌរដ្ឋបានជលផល ដែលទើបតែចូលនិវត្តន៍បានបញ្ជាក់ថា លោកមិនបានឃើញ ក្រុម ហ៊ុនខាងលើនេះ មកសុំច្បាប់បូម និងស្តារបឹងទំនប់កុមារពីខណ្ឌរដ្ឋបាលជលផលនៅឡើយទេ ។
ជុំវិញករណីខាងលើនេះ គឺពិតណាស់ ក្រុមហ៊ុន រឿន ថាវរិទ្ឋ ពិតជាគ្មានច្បាប់អនុញ្ញាត្តិ ធ្វើ អាជីវកម្មបូមខ្សាច់នោះទេ តែមានច្បាប់របស់សហគមន៍ ហើយសហគមន៍នេះ ក៏គ្មានសេចក្តី សម្រេច ណាមួយរបស់ក្រសួងមហាផ្ទៃនៅឡើយ គឺបានត្រឹមដាក់សុំទៅមន្ទីរធនធានទឹក និងអភិបាលខេត្ត ដោយសុំជួសជុលជំនប់ និងស្តារបាតអាងតែប៉ុណ្ណោះ ៕