ខេត្តកំពង់ចាម ៖ ជនសង្សយ័ម្នាក់បានធ្វើសកម្មភាពលួចរថយន្តពី ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយបើកមកដល់ក្រុងកំពង់ចាម ក៏ភ័យស្លន់ស្លោ បើកបុក និងគៀររថយន្តចំនួន ២គ្រឿង និងក៏ជ្រុលឡើងឃឿនសួនច្បារ ផ្លូវភ្លោះបុកគល់ដូងជាប់គាំង ទើបឈប់ទៅមុខលែងរួច ហើយត្រូវសមត្ថ កិច្ចក្របួចជាប់នាំខ្លួនយកទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងបំពេញសំណុំ ឯកសារតាមនីតិវិធី។
ប៉ូលិសបានអោយដឹងថា លួចរថយន្តបើករត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ បានកើត ឡើងនៅថ្ងៃទី ១៧ខែ វិច្ឆីកា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ២៥នាទី ចំណុចមុខសាលារៀន វាល វង់ចាស់ ស្ថិតក្នុងភូមិទី4 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាង រថយន្តម៉ាកធុនដ្រា ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AA.1886 បើកបរដោយជណសង្ស័យ ឈ្មោះ ជា វ៉ាន់ឌី ហៅទី ភេទប្រុស អាយុ31ឆ្នាំ រស់នៅភូមិទី5 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម បានបើកមកបុករថយន្តម៉ាកធុនដ្រា ពណ៌ ស ដូចគ្នា ស្លាកលេខ ភ្នំពេញ 2Ai. 8485 ដែលចតឈប់ស្ងៀមរបស់ឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ44ឆ្នាំ នៅភូមិទី9 សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។
បន្ទាប់មករថយន្តបង្កបានបើកប៉ះជាមួយរថយន្តម៉ាកវីហ្គោហ៊ីលុច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2X. 6858 ដែលចតឈប់ស្ងៀមមួយគ្រឿងទៀតជារបស់ឈ្មោះ អ៊ាម ម៉ូវហ៊ាង ភេទប្រុស អាយុ 43ឆ្នាំ នៅភូមិទី4 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប៉ូលិសបានបន្តថា ក្រោយពេលកើតហេតុរថយន្តម៉ាកធុនត្រា បង្ករមិនឈប់នៅកន្លែងកើតហេតុទេ គឺ បានបើករថយន្តរត់គេច ទៅឡើងលើ សួនច្បារភ្លាះ មុខធនាគារចាស់ ទើបឈប់។ ប៉ូលិសបាន បន្ត ថាគ្រោះថ្នាក់នេះ បណ្តាលអោយខូចខាតរថយន្តចំនួន 3គ្រឿង កំរិតស្រាល និងបាក់ដើមស្លា 2 ដើម ។ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ក្រុងកំពង់ចាមបានយកអ្នកបើកបរ និងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ហើយធ្វើការស្រាវជ្រាវ ទើបយើងបានដឹងថា រថយន្តម៉ាក ធុនត្រា ស្លាកលេខ ភ្នំពេញ 2AA.1886 ជាកម្មសិទ្ធិរបស់ឈ្មោះ ផល ឈួង ភេទប្រុស អាយុ33ឆ្នាំ មានទីលំនៅភូមិស្គន់ ឃុំសូទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលត្រូវជនសង្ស័យឈ្មោះជា វ៉ាន់ឌី ហៅទី នេះ បានលួច និងបើកមកក្រុងកំពង់ចាម ហើយបានបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ នេះ តែម្តង ។
លោក ផល ឈួង ជាម្ចាស់រថយន្តម៉ាក ធុនដ្រា បានបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុ លោក បាន យករថយន្ត ធុនដ្រា ខាងលើនេះ ទៅផ្ញើទុកនៅផ្ទះបងប្រុសបង្កើតឈ្មោះ ផល ណារិទ្ធ ភេទ ប្រុស អាយុ35ឆ្នាំ នៅភូមិស្តើងជ៍័យ ឃុំសូទឹប ស្រុកជើងព្រៃ ដែលមានចំងាយប្រហែល៥គីឡូម៉ែត្រ ពីផ្ទះរបស់ខ្លួន។ លុះព្រឹកឡើងថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 បងប្រុសរបស់លោកទូរស័ព្ទមកប្រាប់ថា ឈ្មោះ ទី បានលួចយកឡាននេះជិះមកខេត្តកំពង់ចាម បាត់ហើយ។ តាមបងប្រុសរបស់ម្ចាស់រថយន្តម៉ាកធុនដ្រា បានប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ គាត់ បានទុកសោរ ឡាន នោះនៅក្នុងម៉ូតូកង់3 ហើយក៏ដើរចូលក្នុងបន្ទប់ទឹក ពេលចេញមកវិញ ស្រាប់តែឃើញឈ្មោះ ទី បើកឡាននេះចេញទៅ ហើយក្រោយមកក៏ឮថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងកំពង់ចាម តែម្តង។ ប៉ូលិសបានបញ្ជាក់ថា ករណីនេះ ផ្នែកជំនាញចរាចរណ៍ និងផ្នែកជំនាញព្រហ្មទណ្ឌក្រុង កំពង់ចាម កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យដើម្បចាត់ការតាមនីតិវិធី៕