ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការកុមារពិការ គ ថ្លង់ នានា ដែលមាន កុមាររាប់ពាន់កំពុងស្នាក់នៅ នឹងត្រូវធ្វើសមាហរណកម្មបញ្ចូលទៅក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាទាំងស្រុង នៅឆ្នាំ២០១៩ ខាង មុខ ដើម្បីផ្តល់ជូនពួកគេនូវការអប់រំប្រកបដោយគុណភាព ព្រមជាមួយនឹងការបញ្ចូលគ្រូបង្រៀន ធ្វើការក្នុងអង្គការឲ្យក្លាយជាបុគ្គលិករបស់រដ្ឋ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងរៀបចំអាហារជូនកុមារពិការ គ-ថ្លង់ និងកុមារកំព្រា នៅ សាលាគ្រួសារថ្មី ភ្នំពេញថ្មី នៅព្រឹកថ្ងៃអាទិត្យទី១៨ វិច្ឆិកា ម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ទោះបីជាត្រូវធ្វើសមាហរណកម្មនៅក្នុងក្រសួងអប់រំ ទាំងស្រុងក៍ដោយ ក៍ជំនួយឧបត្ថម្ភនានាប្រចាំខែ មានដូចជាអង្ករ ថវិកា ជាដើម នឹងមិនត្រូវកាត់ផ្តាច់ នោះទេ ពោលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែបន្តជួយទំនុកបំរុងជារៀងដរាប៕