ស្ទឹងត្រែង ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ក្រសួងមហាផ្ទៃបានរៀបចំការប្រលងជ្រើសរើសបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារ ដើម្បីបម្រើការនៅពន្ធនាគារ ខេត្តស្ទឹងត្រែង។
ក្នុងចំណោម អ្នកដាក់ពាក្យចំនួន៦៦នាក់ មានតែ៦១នាក់ប៉ុណ្ណោះ បានចូលរួមប្រឡងក្រោម ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីអនុរក្ស និងបើកវិញ្ញាសារប្រឡងដោយ ឯ.ឧ. លោក ញ៉ែម សារី អភិ បាលរងខេត្តស្ទឹងត្រែង, លោក ប៉ែន ចិនយុទ្ធា នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋាបាលសាលា ខេត្តស្ទឹងត្រែង លោក ឈីម ធីដា ប្រធានពន្ធធានាគាខេត្ត និងសមាជិកនៃគណៈ មេប្រយោគជា ច្រើនរូបទៀតផង។
លោក ប៉ែន ចិនយុទ្ធា នាយកទីចាត់ការធនធានមនុស្ស នៃរដ្ឋបាលសាលាខេត្តស្ទឹងត្រែ បានឲ្យដឹងថា ការប្រឡងបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្តចាំនៅខេត្តស្ទឹងត្រែង នេះ ក្រសួងមហាផ្ទៃ កំណត់យកតែចំនួន១៥នាក់ប៉ុណ្ណោះ ក្នុងនោះក៏មានក្របខណ្ឌគ្រូពេទ្យផងដែរ៕