ជប៉ុនបន្ត​ផ្តល់ជំនួយ​ជាង ៣,៥​ដុល្លារ ដល់​អង្គភាព​ស៊ីម៉ាក់ ដើម្បី​បោសសម្អាតមីននៅ​ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់ជំនួយ​បោសសម្អាត​មីន នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ខាងមុខ នេះ ចំនួន​ជាង ៣,៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក រួមទាំង​ការអភិវឌ្ឍ​ផ្សេងទៀត​របស់​អាជ្ញាធរ​ក​ម្ចា​ត់ មីន កម្ពុជា ផងដែរ​។

​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​បោសសម្អាត​មីន បាន​បញ្ជាក់ថា ក្នុង​ជំនួយ​នេះ​ត្រូវបាន បែងចែក​សម្រាប់​គាំទ្រ​កិច្ច​ប្រតិ​ប​តិ្ត​កា​បោសសំអាត​មីន និង​ថវិកា​ចំនួន​ជាង ៣០​ម៉ឺន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​របស់​អង្គភាព​ស៊ីម៉ាក់​នៅ​ទិស​ខេត្តបាត់ដំបង ក្រោយ​គម្រោង​សមាហរណកម្ម​ការ​បោស សំអាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។​

​តាម​របាយការណ៍ បាន​បង្ហាញថា ជាង​២៥​ឆ្នាំ កន្លងមកនេះ ស៊ីម៉ាក់ បានធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម បាន​ជាង ១.៥៤៥ គីឡូម៉ែត្រ​ការ៉េ ដោយបាន​រកឃើញ​និង​កំទេចចោល​មីន​ប្រឆាំង​មនុស្ស ១.០៣៦.៣៧៦​គ្រាប់ មីន​ប្រឆាំង​រថ​គ្រោះ​ជាង ២៤.២៥១ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២.៦៦០.៦៣៩​គ្រាប់​៕