អ្នកនាំពាក្យ​ច​ដិ​សេធ​ព័ត៌មាន​ដែលថា កម្ពុជា​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​ពី​រុស្ស៊ី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ចេញមុខ​បដិសេធ​រាល់​ព័ត៌មាន ដែលថា កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​យោធា ២​គ្រឿង​ពី​ប្រទេស​រុស្ស៊ី ។​លោក​ថា គឺជា​ព័ត៌មាន​ក្លែងក្លាយ​។

​លោក ឈុំ សុជាតិ បាន​ពន្យល់ថា ឧទ្ធម្ភាគចក្រ​យោធា​ពីរ​គ្រឿង​ដែលមាន​វត្តមាន​នៅក្នុង​មូលដ្ឋាន​ទ័ពអាកាស​កម្ពុ​ជា នោះ​គឺ​ភាគី​រុស្ស៊ី គ្រាន់តែ​យកមក​តាំង​បង្ហាញ​ពី​សមត្ថភាព​ដល់​ថ្នាក់ដឹកនាំ​យោធា​កម្ពុជា​តែប៉ុណ្ណោះ​។ លោក​ថា រឿង​យើង​ពេញចិត្ត​ទិញ ឬ​មិន​ទិញ​ជា​រឿង​របស់​យើង​នៅពេល​ក្រោយ​។​

​សូមជម្រាបថា ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី​ពីរ​គ្រឿង​នេះ នឹង​ហោះហើរ​បង្ហាញ​សមត្ថភាព​នៃ​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្អែក​នេះ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​យោធា​កម្ពុ​ជាច្រើនរូប​ទៀត​៕