ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និង ការទទួលដោះស្រាយរាល់ពាក្យបណ្តឹងតវ៉ា និងពាក្យបណ្តឹងជំនាស់ទាក់ទង នឹងបញ្ជីឈ្មោះដំបូង ឆ្នាំ២០១៨ នេះ។
កម្មវិធីនេះនឹងធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅ សាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប អគារថ្មី វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា សមាសភាពស្ថាប័នចូលរួមមានដូចជា តំណាងក្រុមប្រឹក្សាធម្មនុញ្ញ , ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕