ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ជប៉ុន​ក្រោយពេល​ឆ្លងទន្លេ​បាន​៣​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2015 ក+ ក-

​ភ្នំពេញ​៖ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពេល​ សម្រាលកូន​បាន​3​ថ្ងៃ​នៅក្នុង​មន្ទីរពេទ្យ​ជប៉ុន ប៉ុន្តែ​ទារិកា​ដែល​ប្រសូត​មក​នោះ​មាន​សុខភាព​ធម្មតា​។​សាច់ញាតិ​ស្ត្រី​រងគ្រោះ​បាន​ស្តីបន្ទោស​ដល់​ក្រុមគ្រូពេទ្យ​ថា ប្រើ​ក្រុមគ្រូពេទ្យ​ស្តារ គ្មាន​ជំនាញ​ច្បាស់លាស់​អោយមក​បង្កើត និង​ធ្វេសប្រហែស ទើប​បង្កអោយមាន​គ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​។​

​យោងតាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ កុល ស្រី​ពេ​ជ្យ អាយុ​២៩​ឆ្នាំ ដែល​អះអាងថា ត្រូវជា​ប្អូនថ្លៃ​របស់​ស្ត្រី​រងគ្រោះ បាន​រៀបរាប់ថា បងថ្លៃ​ស្រី​របស់ខ្លួន​ឈ្មោះ ម៉េង ធារ៉ា អាយុ​៣៤ ឆ្នាំ​មុខជា​មេផ្ទះ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជប៉ុន​ដែល​ស្ថិត​ខាងជើង​វត្តភ្នំ បន្ទាប់ពី​សម្រាលកូន និង​សម្រាក​នៅ​ទីនោះ​បាន​៣​ថ្ងៃ​។​

​ស្ត្រី​ដដែល​បន្តថា “បងថ្លៃ​នាង​ខ្ញុំ​បាន​ស្លាប់​នៅក្នុង​ពេទ្យ​ជប៉ុន​កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា កន្លងមកនេះ ដោយសារ​ឆ្លងទន្លេ​នៅ​ហ្នឹង​គេ​យកតែ​ពេទ្យ​ស្តារ​ក្មេងៗ គ្មាន​ជំនាញ គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់ មក​ធ្វើ​ការជំនួស​គ្រូពេទ្យ​ជំនាញ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ ទើប​នាំ​ថ្លោះធ្លោយ​បណ្តាល​ឲ្យ​បងស្រី​ខ្ញុំ​ស្លា​ប់”​។​ស្ត្រី​ដដែល​បន្តថា “មុនពេល​សម្រាលកូន​បងថ្លៃ​ខ្ញុំ​មាន​សុខភាព​ធម្មតា តែ​គាត់​ឈឺពោះ​តិចៗ​គេ​បានអោយ​សំរាក​នៅ​មន្ទីរពេទ្យ​នោះ​រហូតដល់​បាន​សម្រាលកូន និង​អោយ​បន្ត​សម្រាក​នៅ​ទីនោះ​អស់​ពេល​៣​ថ្ងៃ​ទើប​មាន​បញ្ហា​អាក្រក់​កើតឡើង គឺ​រហូតមកដល់​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ដដែល ស្រាប់តែ​ឃើញ​ក្រុមគ្រូពេទ្យ​គ្មាន​ជំនាញ​ទាំងនោះ រត់​ចុះ រត់ឡើង​ឆ្លេរ​ឆ្លា មក​អូស​បងស្រី​របស់ខ្ញុំ​តាមរយ​:​គ្រែ​រុញ​ចេញមក​ខាងក្រៅ ដោយនិយាយ​យ៉ាងខ្លី​ថា ស្លាប់​បាត់ទៅហើយ​។​ពេលលឺ​សំដី​នេះ ក្រុមគ្រួសារ​ទាំងមូល​មានការ​តក់ស្លុត​រន្ធត់​ចិត្ត​យ៉ាងខ្លាំង “​។​

​អ្នកស្រី កុល ស្រី​ពេ​ជ្យ បាន​បន្តថា” ភ្លាមៗ​នោះ​ក្រុមគ្រូពេទ្យ​បាន​យកលុយ​ថ្លៃ​សម្រាល និង​ថ្លៃ​ស្នាក់នៅ​មន្ទីរពេទ្យ​ទាំងអស់​ចំនួន ២១​ម៉ឺន​រៀល​មក​ឲ្យ​ក្រុមគ្រួសារ​វិញ ព្រមទាំង​ប្រាប់​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​សព​ចេញពី​ពេទ្យ​យកទៅ​ធ្វើបុណ្យ​លំនៅដ្ឋាន​ទៅ​”។​

​គួរ​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​មានកូន​៣​នាក់ ហើយ​សម្រាល​លើក​នេះ គឺជា​កូន​ទី​៤ (​កូនស្រី​)​បណ្តាលអោយ​ស្លាប់ ចំណេ​ក​ទារក​ដែល​ទើបនឹង​កើត​មិនមាន​បញ្ហា​អ្វី​នោះទេ មាន​សុខ​ភាពល្អ​ធម្មតា​។ ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ កុល សារ៉ាត់ ជា​អ្នករកស៊ី រស់នៅក្នុង​ភូមិ​ប្ញ​ស្សី​១ សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ បាន​បញ្ជាក់ថា បន្ទាប់ពី​ពួកគាត់​ធ្វើ​បុណ្យសព​ជនរងគ្រោះ​រួចរាល់​ហើយ គាត់​នឹងធ្វើ​ពាក្យបណ្ដឹង​ប្តឹង​ពី​មន្ទីរពេទ្យ​ជប៉ុន ដាក់​ទៅ​ក្រសួងសុខាភិបាល​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចាត់វិធានការ​រក​យុត្តិធម៌​ចំពោះ​ការ​ធ្វេស​ប្រហែល​បណ្ដាល​ឲ្យ​ស្ត្រី​ជា​មាតា ត្រូវស្លាប់​ចោល​កូន និង​ប្តី ។​

​មេគង្គ​ប៉ុ​សិ៍្ត មិនអាច​ទាក់ទង​ទូរស័ព្ទ​ទៅកាន់​លោក សំ វ៉ាន់ រិ​ទ្ឋី ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​សុំ​ការបំភ្លឺ​បានឡើយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា​នេះ ៕​ខ រ​ucesa

frdws

fqwza