ភ្នំពេញ ៖ បទយកការណ៍ថ្មីមួយ ត្រូវបាន គ ជ ប ផលិតជាខ្សែវីដេអូ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០១៨។ ខ្សែវីដេអូ នេះ នឹងពន្យល់ពីបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប ចេញពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពី បញ្ជីបោះ ឆ្នោតតាមឃុំ សង្កាត់ ត្រូវបានបោះពុម្ព និងបញ្ជូនទៅកាន់ឃុំសង្កាត់ ចំនួន១,៦៤៦ ដើម្បីបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ និងនៅតាមទីសាធារណៈណាមួយ ក្នុងឃុំសង្កាត់ ព្រមៗគ្នាទូទាំង ប្រទេស។
គួរជម្រាបថា ក្រៅពីការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ទាំង១,៦៤៦ទូទាំងប្រទេស បញ្ជីនេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប www.voterlist.org.kh ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឬអាចស្វែងរកតាមរយៈទូរស័ព្ទដៃ Voterlist KH (app) ផងដែរ៕