មន្ត្រី​សុវត្ថិភាព​ចរាចរណ៍ គ្រោង​ចុះ​ចែក​មួកសុវត្ថិភាព​ចំនួន​១០​ម៉ឺន​មួក​ក្នុង​ថ្ងៃបុណ្យ​អុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ នឹង​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ចែក​មួកសុវត្ថិភាព​ប្រមាណ ១០​ម៉ឺន​មួក នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ខាងមុខនេះ​។​

​មន្ត្រី​ទទួលបន្ទុក​ក្នុង​កិច្ចការ​នេះ ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចុះ​ចែក​មួកសុវត្ថិភាព​ចំនួន ១០​ម៉ឺន​មួក នៅពេលដែល​ក្រុមការងារ​គណៈកម្មការ​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ នៅពេល​ធ្វើ ដំណើរ​តាម​ដងផ្លូវ​ក្នុងឱកាស​បុណ្យអុំទូក​៕