ក្រុមហ៊ុន​ផលិត​កង់​សម្រាប់​នាំចេញ​នៅ​ចិន នឹង​ប្តូរ​មក​កម្ពុជា នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រុមហ៊ុន Trek Bicycle និង​ក្រុមហ៊ុន Kent ដែលមាន​រោងចក្រ​ល​ផលិត​កង់​នៅ​ប្រទេស​ចិន បានសម្រេច​ដាក់​ទីតាំង​ផលិតកម្ម​នៅ​កម្ពុជា​ជំនួស​វិញ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​។ ការសម្រេចចិត្ត​នេះ​ដោយសារតែ​អាមេរិក​បានដាក់​អត្រាពន្ធ​កាន់តែ​ខ្ពស់​លើ​ទំនិញ​ចិន​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​ផលិតផល​កង់​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ Bicycle Retailer ដែលជា​ស្ថាប័ន​ព័ត៌មាន​ឧស្សាហកម្ម​កង់​ឈានមុខ​គេ​។​

​គួរ​ជម្រាប​ថា តាម​ទិន្នន័យ​ពាណិជ្ជកម្ម​អាមេរិក បាន​បង្ហាញថា កម្ពុជា​បាន​នាំចេញ​កង់​ទៅ​អាមេរិក តម្លៃ ២៤ លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៧ ជាប់​ចំណាត់ថ្នាក់​ទី ៣ នៅ​ពីក្រោយ​ប្រទេស ចិន ដែល​នាំចេញ ៨៧៤ លាន​ដុល្លារ និង​កោះ​តៃវ៉ាន់ ៣៩០ លាន​ដុល្លារ​។
​ក្រៅពី​ទីផ្សារ​អាមេរិក កម្ពុជា​បានក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​កង់​ឈានមុខ​គេ​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំមុន​។ កម្ពុជា​បាន​នាំចេញ​កង់​ជាង ១,៤២ លាន​គ្រឿង​កាលពី​ឆ្នាំមុន កើនឡើង ៩ ភាគរយ​ធៀប​នឹង ១,២៩ លាន​គ្រឿង​កាលពី​ឆ្នាំ ២០១៦៕