បាត់ដំបង ៖ ប៉ុន្មានថ្ងៃនេះ ដោយមានការត្អូញត្អែរ ពីប្រជាកសិកររស់នៅក្នុងភូមិមួយចំនួននៃឃុំអន្លង់រុន ស្រុកថ្មគោលខេត្តបាត់ដំបងតាមរយៈអាជ្ញាធរស្រុកនៅនោះផងនោះ។ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំអស់លោកដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធ សំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីចុះត្រួតពិនិត្យពីស្ថានភាព ប្រព័ន្ធប្រឡាយស្រោចស្រពមួយចំនួនដែលត្រូវបានប្រជា
កសិករនៅក្នុងភូមិចំនួន០៣ភូមិ ស្ថិតក្នុងឃុំអន្លង់រុន និងលោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានរាយការណ៍ឲ្យរដ្ឋបាលខេត្តបាត់ដំបងថ្មីៗនេះថា មានដំណាំស្រូវប្រជា កសិករប្រមាណជិត១.០០០ហិកតា កំពុងតែប្រឈមទៅនិងកង្វះទឹកស្រោចស្រព និងដើម្បីជួយសង្គ្រោះស្រូវដែលខ្វះខាតទឹក។ដែលនៅទីនោះ គឺ៖ភូមិចារ ភូមិស្លាស្លាក់ ភូមិសូភី ក្នុងភូមិសាស្ត្រឃុំអន្លង់រុន ស្រុកថ្មគោល។កាលពព្រឹក ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨នេះ និងវត្តមានអមដំណើរ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត, លោកប៉ោ ទ្រីឌឿន ប្រ ធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, ប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន ដូចជា៖ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម, មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុកថ្មគោល មេឃុំ មេភូមិនិងបងប្អូនប្រជាកសិ ករនៅទីនោះមួយចំនួនផងដែរ។
តាមការគូសបញ្ជាក់របស់លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោលនិងមេឃុំអន្លង់រុន បានរាយការណ័ឲ្យដឹងក្នុងខណៈពេលដែលលោកអភិបាលខេត្តបាត់ដំបងបានចុះទៅពិនិត្យផ្ទាល់តាមបណ្តាស្រែដែលកំពុងប្រឈមខ្វះទឹក។បើតាមការអះអាងពីលោកមេឃុំអន្លុងរុនបានឲ្យដឹងទៀតថា ៖ក្នុងរយៈពេលមានប្រភពទឹកស្រោចស្រពចេញពីប្រព័ន្ធប្រឡាយលេខ៨មកពីអាងទឹកកំពីងពួយ រយៈពេល ១៤ ថ្ងៃនេះគឺបានជួយសង្គ្រោះស្រូវជាង៦០០ហិកតា។តែក្តីកង្វល់និងបញ្ហាប្រឈមរបស់ពួកគាត់នោះគឺកន្លងមកមានបញ្ហាប្រទាំងប្រទើស ដោយសារតែប្រព័ន្ធប្រឡាយមេរចេញពីទ្វារអាងទឹកលេខ៨ត្រូវបានមន្ត្រីមានអំណាចមួយចំនួនតូចបានបង្កការរំខានក្នុងការទាញយកផលប្រយោជ ន៍ ពីប្រឡាយមួយនេះ ដោយបានរារាំង និងបានកាន់កាប់ផ្តាច់មុខក្នុងការបើកបិទមុខទឹក បង្កឲ្យមានផលប៉ះពាល់ពីតម្រូវការទឹកជាក់ស្តែងសម្រាប់ស្រោចស្រពស្រូវពួកគាត់។
ក្នុងការចុះពិនិត្យមើលនេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានស្តាប់នូវបញ្ហាប្រឈមនានានិងទទួល យកសំណូមពរសមស្របមួយចំនួន ដើម្បីធ្វើជាគន្លឹះ ក្នុងការជួបជាមួយជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធដើម្បីដោះស្រា យការឆ្លើយតបតាមលទ្ធភាពជាក់ស្តែង។តែជាមួយគ្នានេះលោក អភិបាលខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរស្រុក និងមេឃុំ ចុះអង្កេត និងពិនិត្យស្ថានភាពជាក់ស្តែងនិងប្លង់លម្អិតឲ្យបានម៉ង់ចត់ថែមទៀត ដើម្បីរាយការណ៍ឲ្យឯ.ឧ សម្រាប់ពិនិត្យលទ្ធភាពដោះស្រាយជូន។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករនៅទីនោះថា៖ដើម្បីជាការឆ្លើយតបនិងអនុសាសន៍របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកថ្មីៗនេះបានក្រើនរំលឹកនិងផ្តាំផ្ញើរដល់គ្រប់អាជ្ញាធរដែនដី នៅថ្នាក់ក្រោមជាតិ ក្នុងនោះ ៖
ទី១.ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះដល់ការដាំដុះរបស់ប្រជាកសិករ។កន្លែងណាដែលមានប្រភពទឹក ត្រូវខិតខំឲ្យអស់លទ្ធភាពដើម្បីជួយសង្គ្រោះ។ទី២.អាជ្ញាធរដែនដីមន្ទីរជំនាញពាក់ព័ន្ធ ក៏ត្រូវចុះទៅពិនិត្យ និងណែនាំ ដល់ប្រជា កសិករ ដែលធ្វើស្រែ ក៏ត្រូវចេះគិតគូរ ដល់ប្រភពទឹក។
នៅក្នុងឱកាសចុះពិនិត្យស្ថានភាពការដាំដុះនៃដំណាំ ស្រូវរួចមក។ព្រឹកថ្ងៃដដែលនេះ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូប្រភេ ទ DBST ១ខ្សែដែលមានប្រវែងប្រមាណ១៩គ.ម ដែលអនុវត្តគម្រោងដោយមន្ទីរអភិវឌ្ឃន៍ជនបទខេត្តបាត់ដំបង ឆ្លងកាត់ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល។ហើយផ្លូវនេះក៏បានតភ្ជាប់ ពីផ្លូវជាតិលេខ៥ ទៅ ភូមិ-ឃុំតាគ្រាម ស្រុកបាណន់ នៃ ខេត្តបាត់ដំបង ផងដែរ៕