ទូក ង វែង​ជាងគេ ជាប់​ឯតទគ្គ​កម្ម​ពិ​ព​ភ​លោក ដាក់តាំង​បង្ហាញ​នៅក្នុង​ពិធីបុណ្យ​អុំទូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2018 ក+ ក-

​ភ្នំពេញ ៖ ទូក ង វែង​ជាងគេ​ជាប់​ឯក​ត្ត​កម្ម ពិ​ព​ភ​លោក បាន​ចូលខ្លួន​មក​អុំ​សាកល្បង ត្រៀម​បង្ហាញ​ក្នុង​ពិធីបុណ្យ​អំ​ទូក​ជា​ផ្លូវការ និង ដាក់តាំង​បង្ហាញជូន​សាធារណៈជន​បាន​ទស្សនា​នៅ​ថ្ងៃបុណ្យ​អុំទូក ២១​ដល់​២៣​ខាងមុខនេះ​។

​ទូក ង វែង​ជាងគេ​ជាប់​ឯក​ត្ត​កម្ម ពិ​ព​ភ​លោក ឈ្មោះ កម្ពោជិក​បុត្តា​ខេមរា​តរី នឹង​បង្ហាញខ្លួន​នៅ​ចំពោះ​ព្រះ​ភ​ក្រ័​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ថ្នាក់ដឹកនាំ និង ឥស្សរជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជានុរាស្ត្រ​រាប់លាន​នាក់ មក​ទស្សនា​ផ្ទាល់ និង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់ និង​បន្ត ផ្ទាល់ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បី​ថ្ងៃ​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ក៍​ដូចជា​គណៈកម្មាធិការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក បានរៀបចំ​ពិធី​អុំ​ទូកង​សាកល្បង នៅ​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​ឯកឧត្តម ស សុខា ប្រធាន​គណៈកម្មាធិការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក ដើម្បី​អបអរសាទរ​ក្នុង​ព្រះ​រាជពិធី​អុំទូក​បណ្ដែត ប្រទីប សំពះ​ព្រះ​ខែ អកអំបុក ផងដែរ​។

ក្នុងការ​អុំ​សាកល្បង​នេះ​មាន​ទូក ង វែង​ជាងគេ ដែល​ទើប​ជាប់​កំណត់ត្រា​ពិភពលោក​ថ្មីៗ​នេះ ១​គ្រឿង និង​ទូក​អម សងខាង​ចំនួន​១០​គ្រឿង និង មានការ​ចូលរួម ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ យ៉ាង​សប្បាយរីករាយ នៅ​ទីតាំង​ផែស្ងួត រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ដង​ទន្លេរ​សាប ។​

​ទូក «​ង​»​ដែល​វែង​ជាងគេ​លើ​ពិភពលោក «​កម្ពោជិក​បុត្តា​ខេមរា​តរី » នឹង​រំកិល​ខ្លួន​មកលើ​គោក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស ខាងកើត​ទល់មុខ វាល​ព្រះមេរុ​ហ៍ ដើម្បី​ដាក់តាំង​បង្ហាញ់ជូន​សាធារណៈជន​បាន​ទស្សនា ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី ២៤ ដល់ ថ្ងៃទី ៣០ បន្ទាប់ពី​បញ្ចប់​ព្រះ​រាជពិធី​អុំទូក ប​ណ្តែ​ង​ប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​។ ឯកឧត្តម ស សុខា ផ្ដល់ជូន​អំណោយ​ជា​សំភារៈ ស្បៀងអាហារ​ជា​គ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ មី ត្រី អាវ​ពោង ជាដើម​៕