​អ្នកបម្រើ​ក្នុងផ្ទះ​ ​លួចលុយ កាំភ្លើងខ្លី និង​រថយន្ត​ទំនើប​ជិះ​គេចខ្លួនបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2018 ក+ ក-

 

​ខេត្ត​ព្រះសីហនុ ៖ រថយន្ត​ទំនើប​ម៉ាក​ហ្វ័​រ​ទី​ន័​រ​មួយគ្រឿង និង​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក AZ
​រួមទាំង​លុយកាក់​មួយចំនួន ត្រូវបាន​បុរស​អ្នកបម្រើ​ការងារ​ផ្ទះ​ម្នាក់ ធ្វើសកម្មភាពចាប់ចងដៃចងជើងស្ត្រីធ្វើការក្នុងផ្ទះដូចគ្នា ហើយជិះលួច​យកទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់ផ្ទះ​រវល់​ចេញទៅ​បរទេស​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១ និង​៥​នាទី នៅ​ក្រុម​២៨ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ មាន​ករណី​ចោរកម្ម​ចូល​លួច​រថយន្ត ១​គ្រឿង​ម៉ាក TOYOTA FORTUNER ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BA -2718 សេរី ២០១៧​។​

​ប្រភព​ដដែល បាន​បន្តថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​រថយន្ត​ខាងលើនេះ ឈ្មោះ ឡាយ សុ​ផុន អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករ​បម្រើ​ការងា​រ​នៅ​ក្នុងផ្ទះ​ម្ចាស់​រថយន្ត ដែលមាន​ឈ្មោះ គឹម ហៀ​ង អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ ជា​មន្ត្រី​យោធា រស់នៅ​ក្រុម​២៨ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​។ ជនល្មើស​បានធ្វើ​សកម្មភាព​ពេល​ម្ចាស់ផ្ទះ ជាប់រវល់​ចុះទៅ​ប្រទេស​វៀតណាម​។​

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច បញ្ជាក់ថា ក្នុង​ថ្ងៃកើតហេតុ​ការណ៍ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ជា សៀរ អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ ដែលជា​កម្មករ​ធ្វើការ​នៅក្នុង​ផ្ទះ​នេះ​ដូចគ្នា ត្រូវ​ជនល្មើស​ចងដៃ ជើង និង​បិទមាត់​នៅក្នុង​ផ្ទះ ហើយ​ធ្វើ​សកម្មភាព​រើកកាយ
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា ចំពោះ​សំភារៈ​បាត់បង់​រួមមាន ៖

១- ថ​យន្ត​មួយគ្រឿង​ម៉ាក TOYOTA FORTUNER ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BA-2718​។​
២- អាវុធ​ខ្លីម៉ាក​AZ លេខ​2075 ចំនួន ១​ដើម​
៣- បាត់​លុយ​ដុល្លារ​អាមេរិក និង​លុយ​ខ្មែរ​មួយ​
​ចំនួន​។​

​ករណី​ចោរកម្ម​លួច​រថយន្ត​ខាងលើនេះ ទាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​កងរាជអាវុធហត្ថ​ខេត្ត នេះ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ដើម្បី​បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​៕