ភ្នំពេញ ៖ សង្ស័យតណ្ហាឡើងដល់កម្រិតធ្វើឱ្យយុវជនម្នាក់ក្លាយជាអ្នកទោសតណ្ហាដោយសារល្បួងសង្សារចូលបន្ទប់ទឹកក្នុងការ៉ាស់សាំងតេលាបានសម្រេច ទើបម្តាយខាងស្រីតាមទាន់ រួចបានចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៏ នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទី យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ស្ថិតនៅក្នុងការ៉ាស់សាំងតេលា មួយកន្លែង ស្ថិតនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើយោងតាមសម្តីរបស់ឈ្មោះ សាម៉ល់ ស្រីនូ ដែលត្រូវជាម្តាយក្មេងស្រីខាងលើបានឱ្យដឹងថា មូលហេតុដែលគាត់ខ្លួនយុវជនខាងលើនេះ និងដាក់ពាក្យបណ្តឹងដោយសារតែគាត់បានឃើញកូនស្រីរបស់គាត់នៅក្នុងបន្ទប់ទឺកជាមួយយុវជនជាប់ចោទ ហើយកូនស្រីគាត់បានប្រាប់គាត់ថា ពួកគេបានរួមភេទនៅក្នុងបន្ទប់ទឹកបានមួយលើក ទើបគាត់ចាប់ខ្លួនយុវជនខាងលើនេះ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
យុវតីខាងលើមានឈ្មោះ ឌ ស ន អាយុ១៥ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅជាមួយម្តាយនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
ចំណែកយុវជនជាប់ចោទមានឈ្មោះ វង្ស សំណាង អាយុ១៥ឆ្នាំ មុខរបរលាងរថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បច្ចប្បន្នយុវជនខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិ៕ ស.ស.