រដ្ឋសភា សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​ស្តីពី « ការតស៊ូ​របស់​ប្រជាជន​-​កម្ពុជា​រស់​ឡើងវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានរៀបចំ​ពិធី​បើកសម្ពោធ ផ្សព្វផ្សាយ​សៀវភៅ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្រោម​ចំណងជើង​ថា “​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើងវិញ​” (The People Struggle: Cambodia Reborn) នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​សាល សន្និសីទ បាយ័ន នៃ​វិមាន​រដ្ឋសភាជាតិ ។

​កម្មវិធី​នេះ នឹង​ប្រ​ព្រឺ​ត្ត​ទៅ​ក្រោម​អធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទារ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន និង​មន្ត្រី​អ្នក​មុខ អ្នកការ​ជាច្រើនរូប​ទៀត​។​

​ចុងបញ្ចប់​នៃ​កម្មវិធី​នេះ នឹងមាន​ការចែកជូន​នូវ​សៀវភៅ​ដែលមាន​ចំណងជើង​ថា​« ការតស៊ូ​របស់ ប្រជាជន ៖ កម្ពុជា​រស់​ឡើងវិញ​» (The People Struggle: Cambodia Reborn) ដល់​អ្នក​ដែល បាន អញ្ជើញ​ចូល​ផងដែរ​៕