ប៉ោយប៉ែត ៖ ព្រះគ្រូចៅអធិការវត្តនិមិត្តសុធារាម ហៅវត្តកូនដំរី បានចាប់ផ្សឹកព្រះសង្ឃមួយអង្គ បន្ទាប់ពីសង្ឃអង្គនេះបានធ្វើសកម្មភាពចាក់ស្រីស្នេហ៌ជាច្រើនដែកឆាបបណ្ដាលរងរបួសជាទម្ងន់។
ហេតុការណ៍ដែលផ្សឹកព្រះសង្ឃអង្គនេះ បានធ្វើឡើងនៅវេលាម៉ោង១០ និង២៤នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅនឹងវត្តនិមិត្តសុធារាម ហៅវត្តកូនដំរី ឋិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ។
បព្វជិតដែលត្រូវបានចាប់ផ្សឹកនោះមានឈ្មោះ ទន់ សាវន ភេទប្រុសអាយុ៥២ឆ្នាំ ជាអតីតបុរស ពោះម៉ាយកូន១ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ័ ចំណែកស្ត្រីរងគ្រោះមាន ឈ្មោះ ឡេង ផល្លា អាយុ៤២ឆ្នាំ ជាស្រី្តមេម៉ាយកូន៤នាក់ មុខរបអាជីវករកស៊ីវេរប្រាក់ រស់នៅភូមិ/ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរប្រទេសថៃ។
បើយោងតាមការសួរនាំសង្ឃខាងលើ បានឲ្យដឹងថា បានទំនាក់ទំនងស្ត្រីរងគ្រោះរយះពេល៥ឆ្នាំមកហើយ តាំងពីខ្លួនបួសនៅវត្តផ្សារកណ្ដាល ក្រុង ប៉ោយប៉ែតម្ល៉េះ។ ជនសង្ស័យបញ្ជាក់ថា: កាលពីខ្លួននៅបួសក្នុងវត្តផ្សារកណ្ដាល បានរយះពេលបី វស្សា ក៏បានសឹក ដោយសារតែសេចក្ដីស្នេហាជាមួយស្ត្រីរងគ្រោះខាងលើ និងបានជួលផ្ទះរស់ នៅ ជាមួយគ្នាមួយរយះ ក៏បែកបាក់គ្នាទៅវិញ។ បន្ទាប់ពីចែកផ្លូវ ជនសង្ស័យបានទៅបួសជាសង្ឃម្ដង ទៀត នៅវត្តស្វាយចាស់ ក្នុងភូមិកំពុងស្វាយ សង្កាត់ព្រះពន្លា ខេត្តបន្ទាយមានជ័យ តែនៅមានការ ទំនាក់ទំនងស្រីខាងលើជាបន្តបន្ទាប់ តាមទូរសព្ទ័សារជាថ្មី និងបានសន្យាស្បថស្បែថា ព្រមយកគ្នា ជា គូអនាគត។
ជនសង្ស័យបន្ថែមថា នៅថ្ងៃកើតហេតុ គឺនៅយប់ថ្ងៃទី២៣ ខែឆ្នាំដដែល ខ្លួនបាននិយាយសាសង ជាមួយស្ត្រីរងគ្រោះតាមរយៈទូរស័ព្ទម្ដងមកហើយពីរឿងអនាគតស្នេហានេះ លុះព្រឹកឡើង បាន ណាត់ជួបគ្នាពីទីតាំង ក្នុងនោះបានរើសយកទីតាំងត្រង់កន្លែងកើតហេតុ ព្រោះជាកន្លែងស្ងាត់។ ក្រោយពីការណាត់ខ្លួន(ជនដៃដល់)បានជិះរថយន្តឈ្នួលពីវត្តស្វាយចាស់ ក្នុងខេត្តបន្ទាយមានជ័យ មកជួបស្ត្រីរងគ្រោះ នៅចំណុចអាងកំសាន្ត អូរខាយដន។ ពេលនោះភាគីខាងស្ត្រីបានបើករថយន្តផ្ទាល់ខ្លួនមកដោយខ្លួនឯងដើម្បីមកជួប។ ក្រោយពីការជួប គូស្នេហ៍ ខាងព្រះសង្ឃ និងស្ត្រីបានទៅអង្គុយក្នុងរថយន្តរបស់ស្ត្រីរងគ្រោះ និយាយសាងសងគ្នា ពីរឿងស្នេហា តែខាងស្រីបដិសេធន៍មិនព្រមទទួលធ្វើជាប្រពន្ធរបស់សង្ឃអង្គនេះទេ ធ្វើឲ្យខាង ប្រុសខកចិត្តហើយឆ្លើយថា ស៊ូស្លាប់ រួចក៏ទាយយកដែកឆាបពីថង់យាមចាក់លើស្ត្រីនោះ តែដោយ សារខាងស្រីស្រែកឆោឡោឡើងខ្លាំងៗធ្វើឥ្យផ្អើលដល់អ្នកភូមិនៅជិតនោះមកជួយអន្តរាគមន៍តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចបានអន្តរាគមន៏ចាប់ឃាត់ខ្លួនសួរនាំ និងបញ្ជូនទៅវត្តខាងលើ ហើយក៏ បានរៀបចំការផ្សឹក ភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន ដើម្បីចាត់ ការបន្តតាមផ្លូវច្បាប់។យ៉ាងណាអ្នកព័ត៏មានមិនអាចសុំការបំភ្លឺពីស្ត្រីរងគ្រោះបានឡើយ៕