កោះកុង ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២៣ វិច្ឆិកា នេះ ដោយណែនាំ ចំនួន ៧ចំណុច ជូនប្រតិបត្តិការទេសចរណ៍ ដែលប្រកបអាជីវកម្មនានា ដើម្បី ពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ក្នុងគោលដៅធានានូវសុខុមាលភាព និងភាពពេញចិត្តជូនភ្ញៀវទេសចរ និង រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យសមុទ្រលើកទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តកោះកុង ខាងមុខនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រលើកទី៧ នេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯ.ឧ. ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង ក៏បានដឹកនាំ កិច្ច ប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង ប្រកបដោយសុវត្ថិភាព និងក្តីសប្បាយ រីករាយ ក្នុងនោះក៏មានការអនុញាតឲ្យទេសចរអាចឆ្លងចេញចូលពីកោះកុងទៅ កម្សាន្តនៅខេត្ត ត្រាត ប្រទេសថៃ បានផងដែរ៕