ភ្នំពេញ ៖ តំណាងស្ថានទូតអាមេរិក និងស្ថានទូតចិន ប្រចាំនៅកម្ពុជា បានប្រកាសជាបន្តបន្ទាប់ ចូលរួមអបអរសាទរល្ខោនខោល« វត្តស្វាយអណ្ដែត »របស់កម្ពុជា ដែលត្រូវបានដាក់ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០១៨ នេះ។
ស្ថានទូតចិន បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា “ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា សូមចូលរួមសម្ដែងការអបអរសាទរចំពោះល្ខោនខោលរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ”។
ចំណែកស្ថានទូតអាមេរិក ក៏បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា”ស្ថានទូតសហរដ្ឋអាមេរិក សូមចូលរួមអបអរសាទរ ល្ខោនខោល វត្តស្វាយអណ្ដែត របស់កម្ពុជា ក្នុងការក្លាយខ្លួនជាបេតិកភណ្ឌវប្បធម៍ ដោយអង្គការយូណេស្កូ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ” ផងដែរ៕