កប៉ាល់​ទេសចរណ៍​នាំ​ភ្ញៀវចម្រុះ​សាសន៍​១.៨៣៨​នាក់ ចូល​ចត​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

»
​ក្រុងព្រះសីហនុ ៖ ខេត្ត​ព្រះសីហនុ ដែលមាន​តំបន់ឆ្នេរ​ធម្មជាតិ​ដ៏​ស្រស់ត្រកាល នៅតែ​ជាទី​កន្លែង​ទេសចរណ៍​ដែល ភ្ញៀវទេសចរ​អន្តរ ជាតិ​ចម្រុះ​ជាតិ​សាសន៍ ចូលចិត្ត​មកលេង​កម្សាន្ត​ដោយ​គ្មាន​ជិនណាយ​។​

​នៅវេលា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ កប៉ាល់​ទំនើប​បម្រើ​វិស័យ​ទេសចរណ៍​ដ៏​ធំ មួយ មាន​ប្រវែង​បណ្តោយ ២៨៥,២២​ម៉ែត្រ និង​ទទឹង ៣២.​ឲ​,២៥​ម៉ែត្រ ជម្រៅ​ទឹក ៨​ម៉ែត្រ បាន នាំ​ភ្ញៀវទេសចរ​ចំនួន ១.៨៣៨​នាក់ ក្នង​នោះ​មាន​ស្ត្រី​ចំនួន ៩៨៦​នាក់ និង​មាន​៤៥ សញ្ជាតិ មក លេង​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ដោយ​សំចត នៅ​កំពង់ ផែ​ស្វយ័ត ក្រុងព្រះសីហនុ​។​

​មន្ត្រី​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា កប៉ាល់​ទេសចរណ៍​ខាងលើនេះ បានធ្វើ​ដំណើរ​ចេញ មកពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា និង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​៕