១៥​ថ្ងៃ​ដើមខែ​ធ្នូ​នេះ សាំង​ធម្មតា​ថ្លៃ ៣.៤៥០​រៀល និង​ប្រេង​ម៉ា​ហ្សូ​តថ្លៃ ៣.៥០០​រៀល​/​លីត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

»
ភ្នំពេញ ៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដឹងថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ដោយ​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មួយ​លីត្រ ៣.៤៥០​រៀល និង​ប្រេងម៉ាស៊ូត​តម្លៃ ៣.៥០០​រៀល​ក្នុង​មួយ​លីត្រ​។

​សូមបញ្ជាក់ថា ដើម្បី​ជួយ​ម្រួ​ល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយមាន​ការចូលរួមចំណែក ពី ក្រម​ហ៊ុន ចែក ចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ទូទាំង​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ និង​ត្រូវ អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ៕