សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឱកាសទិវាជនមានពិការភាព
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុម ប្រឹក្សា សកម្មភាពជនមានពិការភាព បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជន មាន ពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាព អន្ដរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៨។
ក្នុងសារលិខិតដែល សម្ដេចចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជនមានពិការភាពកម្ពុជា និង ទិវាជនមានពិការភាពអន្ដរជាតិ ឆ្នាំ២០១៨ នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើក កម្ពស់សិទ្ធិជនមានពិការភាព ធានដល់ការធ្វើបរិយាប័ន្ន និងសមភាព»៕