ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំ ពារនិងអភិវឌ្ឍន៍តំបន់អង្គរហៅកាត់ថា អាយស៊ីស៊ី អង្គរ (ICC-Angkor) ដែលរៀបចំឡើងនៅសណ្ឋាគារ សុខា អូតែល ។
ពិធីអបអរសាទរនេះក៏នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និង ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay ផងដែរ ។
ដោយសារគណៈកម្មាធិការ អាយស៊ីស៊ី អង្គរ បានបំពេញការងារយ៉ាងល្អ និងប្រសិទ្ធភាពនៅអង្គរទើបសហគមន៍អន្តរជាតិបានមូលមតិគ្នាយកសកម្មភាពអាយស៊ីស៊ី អង្គរ នៅអង្គរជាគំរូហើយយក ទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។ ហេតុដូច្នេះហើយ អាយស៊ីស៊ី អង្គរ នៅកម្ពុជាបានភ្ជាប់ពាក្យអង្គរ គឺ ICC-អង្គរ ដើម្បីកុំឲ្យច្រឡំនឹង ICC ដែលកំពុងដំណើរការនៅតាមប្រទេសដទៃ ទៀត៕