ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឲ្យដឹងថា នៅចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៨ នេះ មានការកើន ឡើងនៃករណីជំងឺគ្រុនឈាមលើកុមារ និងមនុស្សធំ ដែលបណ្តាលឲ្យបណ្តាខេត្ត រាជធានីបានចាត់ វិធានបាញ់ថ្នាំសម្លាប់មូសខ្លា និងបើកយុទ្ធនាការដាក់ថ្នាំអាបែតបន្ថែម រួមទាំងដកើមន្ត្រីចុះធ្វើការ អប់រំសុខភាពផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឲ្យចូលរួមបង្ការកុំឲ្យផ្ទុះជំងឺ គ្រុន ឈាមក្នុងតំបន់ដែលបងប្អូនរស់នៅ សូមចូលរួមក្នុងការបំបាត់ជំរកដង្កូវទឹក ងផ្ទះ ជុំវិញផ្ទះ ទីសាធារ ណៈនានា ការពារកូនកុំឲ្យមូសខាំ ដោយពាក់ខោ វ គ្របជិតខ្លួនកូន ពាក់ស្រោមជើង គេងក្នុងមុង និច្ច ទាំងពេលថ្ងៃ និងពេលយប់។
ទន្ទឹមនោះសូមបងប្អូននាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ បើឃើញកូនក្តៅខ្លួនខ្លាំងផ្តល់ថ្នាំមិនចុះកំដៅ ឬសង្ស័យថា មានជំងឺគ្រុនឈាម។រោគសញ្ញាជំងឺគ្រុនឈាម រួមមាន គ្រុនក្តៅ ខ្លាំង ឈឺក្បាល ឈឺ ក្រោយរង្វង់ភ្នែក ឈឺពោះ ក្អួត និងករណីខ្លះមានកន្ទួលក្រហមលើស្បែក ឬសញ្ញាហូរឈាម៕