ភ្នំពេញ ៖ ម្ចាស់កំពង់ចម្លងកំពង់ដអរិយក្សត្រ ដែលគេស្គាល់ថា ជាឧកញ្ញ៉ាមួយរូប បានបញ្ចប់ជីវិតខ្លួនឯងដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង ១៥នាទី ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលំនៅចំណុចដរ អរិយក្សត្រ ស្ថិតនៅក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯង ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ វណ្ណ រ៉ាម៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើក រថយន្ត មួយគ្រឿងមកសម្រាកនៅផ្ទះរបស់គាត់ដែលនៅជាប់នឹងកន្លែងរកស៊ីនៅម្តុំកំពង់ចម្លង អរិយក្សត្រ តាំងពីម៉ោង ១១ព្រឹក តែម្នាក់ឯង មិនដឹងមូលហេតុ រួចចាក់សោររបងដោយខុសពីរាល់ដង ហើយក៌ មិនដែលឃើញគាត់ចាក់សោរបើកវិញនោះទេ រហូតដល់ម៉ោងកើតហេតុខាងលើនេះ ក៏អ្នកបើក ប្រេងអោយបុគ្គលិកគាត់មានការងឿងឆ្ងល់ថា ហេតុអី បានជាគាត់ដេកមិនព្រមងើប ដោយឆ្ងល់ ក៏ផ្លោះរបងចូលទៅគាស់ទ្វាហើយឃើញថា ចាក់សោរហើយហៅអត់ឮ ក៏ហៅបុគ្គលិកអោយមក ជួយមើលនឹងរាយការណ៍ទៅអោយសមត្ថកិច្ចមូលដ្ឋានគាត់ចុះមកដល់កន្លែងកើតហេតុរួចការពារជុំវិញកន្លែងកើតហេតុនិងទំនាក់ទំនងហៅខាងកោសលវិច្ច័យដើម្បីពិនិត្យអស់រយៈពេលជិត៦ម៉ោង ទើបដឹងលោកឧកញ៉ា បានបញ្ចប់ជីវិតខ្លួនឯង ដោយបាញ់នឹងកាំភ្លើងខ្លី ចំសៀតផ្កាស្លាប់បាត់ទៅហើយ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាននិយាយថា លោកឧកញ៉ា ជាម្ចាស់កំពង់ចម្លងអរិយក្សត្ររូបនោះគាត់ជាមនុស្សល្អណាស់មិនដែលមានទំនាស់ជាមួយអ្នកណាម្នាក់នោះឡើយ គឺប្រជាពលរដ្ឋគោរពស្រលាញ់គាត់ណាស់ហើយបច្ចុប្បន្នគាត់មានកូនស្រី៣នាក់ គឺធំៗ ហើយមានប្តីរៀងៗខ្លួនអស់ ហើយសមត្ថកិច្ចក៏បញ្ជាក់ ផងដែលថា ជនរងគ្រោះពិតជាធ្វើអត្ថឃាតខ្លួនឯងពិតមែនដោយប្រើកកាំភ្លើងម៉ាក K59បាញ់ មួយគ្រាប់ចំស្នៀតផ្កា ដោយដេកនៅលើពូកផ្កាប់មុខ។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯផ្ទះឪពុកនៅវត្តខ្សាច់ ទៅតាមប្រពៃណីផងដែរ៕