ភ្នំពេញ ៖ មន្ត្រីជំនាញកំពង់ផែអន្តរជាតិភ្នំពេញ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានរកឃើញងៀតត្រីបបែល មានផ្ទុកសារធាតុគីមីហាមឃាត់ប្រភេទបូរ៉ាក់ ប្រមាណ ២,៨០គីឡូក្រាម ដាក់លក់នៅផ្សារជម្ពូវ័ន ខាងលិចរាជធានីភ្នំពេញ ហើយបានសម្រេច ធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅកម្ទេចចោល នៅពេលក្រោយ។
ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ដំណាប់ល្ហុង ចាហួយខ្មៅ ការ៉េម វត្ថុធាតុដើមធ្វើតែគុជ សៀងផ្អែម សៀងប្រៃ ឈាមជ្រូក សណ្តែកបណ្តុះ សាច់គោងៀត គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ផងដែរ។
បន្ទាប់មកមន្ត្រីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករអោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕