ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងចំណាយប្រមាណជាង៩០លានដុល្លារ សម្រាប់ដាក់ឱ្យដំណើរ ការគម្រោងកែលម្អលើកកម្ពស់ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា នៅតាមគ្រឹះស្ថាន ឧត្តម សិក្សាក្នុងរាជ ធានី ខេត្ដ ចំនួន ៥ ដើម្បីធានាគុណភាពនៃការអប់រំនៅកម្ពុជា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា គម្រោងនេះ គឺចាប់ផ្ដើមរៀបចំប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ លើកកម្ពស់ការពង្រឹងគុណភាព សមត្ថភាពបង្រៀន ការរៀន ការធ្វើទំនើប កម្ម នៃកម្មវិធីសិក្សា។
គួរជម្រាបថា គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសកម្ពុជា សរុប ១២១គ្រឹះស្ថាន មានទីតាំងនៅក្នុ២០រាជធានី ខេត្ដ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្រោមការគ្រប់ គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានចំនួន៧៣ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មាន១៣គ្រឹះស្ថាន និងឯកជនមានចំនួន៦០៕